ភ្នំពេញ៖  ពិតណាស់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាពិធីការិនីល្បីឈ្មោះម្នាក់នៅកម្ពុជា មិនតែប៉ុណ្ណោះ ពិធីការិនីរូបនេះ ក៏ធ្លាប់ជា ម្ចាស់ជ័យលាភី Freshie Girl ម្នាក់ផងដែរ មិនត្រឹមតែ មានរូបសម្បត្តិខាងក្រៅស្រស់ស្អាត រមទម្យ សុភាពរាបសាឡើយ តែរូបនាង ក៏មានសមត្ថភាពផងដែរ ហេតុនេះហើយ ទើបធ្វើឲ្យរូបនាង ទទួលបាន ការគាំទ្រយ៉ាងច្រើន ពីមហាជន។  

ជាមួយគ្នានេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏ត្រូវគេដឹងថា ជាពិធិការិនីមិនដែល មានរឿងអាស្រូវល្បីសុះសាយអាក្រក់ឡើយ ដោយសារតែ រូបនាងមើលទៅ ហាក់ជាស្ត្រីម្នាក់ស្លូតបូត និងស្តាប់ដំបូន្មានគ្រួសារជានិច្ច ព្រោះតែ បែបនេះហើយ ទើបធ្វើរូបនាង​ ចូលចិត្តតុបតែងបែបស្រគត់ស្រគំ មិនសូវឆើតឆាយ ឡូយឆាយដូចពិធីការិនីផ្សេងឡើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជាពេលថ្មីៗកន្លងទៅនេះ មានរឿងល្បីពេញបណ្ដាញសង្គមទាក់ទងនឹងរឿងមិនទទួលស្គាល់ម្ដាយ ក៏តារាស្រីរូបនេះមិនមានប្រតិកម្មតបតរញ៉ែរញ៉ៃអ្វីឡើយ។ ផ្ទុយទៅវិញ ក្នុងពេលថ្មីៗនេះ បណ្តាអ្នកគាំទ្រ ភ្ញាក់ផ្អើលមិនតិចទេ ក្រោយពេល​ តារាស្រីរូបនេះ បែរជាចេញមកតែងខ្លួនស្អាតៗញញឹមប្រិយប្រិយ ជាក់ស្ដែងដូចរូប ក្នុងឈុតរ៉ូបវែងលឿងស្រស់នេះ រឹតតែធ្វើឲ្យ ច័ន្ទនីរ័ត្ន កាន់តែស្រស់ស្អាតប្រៀបដូចនឹងទេពធីតាអញ្ចឹង៕

សូមទស្សនារូបភាពខាងក្រោម៖

ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន