ម៉ាឡេស៊ី៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍ថា មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីគេហដ្ឋានរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ី។ក្នុងនោះ Perak គឺជារដ្ឋចុងក្រោយបង្អស់ដែលរងគ្រោះដោយទឹកជំនន់កាលពីថ្ងៃអាទិត្យ ខណៈដែលស្ថានភាពកាន់តែអាក្រក់នៅក្នុងរដ្ឋចំនួនប្រាំមួយផ្សេងទៀត ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២១,០០០ នាក់ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob កាលពីល្ងាចថ្ងៃសៅរ៍ បានប្រាប់សន្និសីទសារព័ត៌មានថា ភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសុក្រ គឺស្មើនឹងទឹកភ្លៀងសរុបរយៈពេលមួយខែក្នុងស្ថានភាពធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រីរូបនេះ ក៏បានសន្យាផ្តល់ជំនួយភ្លាមៗដល់ជនរងគ្រោះដោយសារទឹកជំនន់ ក៏ដូចជាការបែងចែកដំបូងចំនួន នូវទឹកប្រាក់ ១០០លានរីងហ្គីត (២៣,៧លានដុល្លារ) ដើម្បីជួសជុលផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយសារតែជំនន់នេះ។
លោក Ismail បានបន្តនិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការសម្រាប់អ្នកដែលជាប់នៅក្នុងរថយន្ត និងនៅខាងក្រៅផ្ទះរបស់ពួកគេ ខណៈដែលរបាយការណ៍ពីថ្ងៃសៅរ៍នៃអ្នកដែលជាប់នៅក្នុងផ្ទះត្រូវបានដោះស្រាយ។
ក្នុងនោះ បុគ្គលិករដ្ឋជាង ៦៦,០០០ នាក់ មកពីប៉ូលីស កងទ័ព និងនាយកដ្ឋានពន្លត់អគ្គីភ័យ បានចេញមកបំពេញតួនាទីរៀងៗខ្លួន។សូមរំលឹកផងដែរថា ទឹកជំនន់ដ៏អាក្រក់បំផុតរបស់ប្រទេសម៉ាឡេស៊ីក្នុងរយៈពេលជាច្រើនទសវត្សរ៍បានកើតឡើងនៅក្នុងឆ្នាំ ២០១២ ដោយបង្ខំឱ្យមនុស្សប្រហែល ១១៨,០០០ នាក់ ត្រូវភៀសខ្លួនពីលំនៅដ្ឋាន។
គិតមកទល់ពេលនេះ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្សប្រាំបីនាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ដែលបានវាយលុកប្រទេសម៉ាឡេស៊ី ខណៈដែលរដ្ឋាភិបាលបានប្រឈមមុខនឹងការរិះគន់ពីសាធារណជន និងសមាជិកសភាបក្សប្រឆាំងជុំវិញកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ខ្លួន៕
ប្រភព៖ Al Jazeera , ប្រភព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]