ជំនឿ៖ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូនមួយចំនួនប្រាកដជាធ្លាប់បានទទួលជ្រាប និងស្គាល់នូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់គ្រូទាយដែលមានញ្ញាណពិសេសល្បីទូទាំងពិភពលោក និងពិការភ្នែកលោកយាយ Baba Vanga ជាក់ជាមិនខាន។

យ៉ាងណាមិញ នៅឆ្នាំ២០២២ខាងមុខនេះ យោងតាមទំនាយទាយទុក និងការព្យាករណ៍របស់ លោកយាយBaba Vanga ដែលជាការដកស្រង់ដោយសារព័ត៌មាន MSN New ពិភពលោករបស់យើងនឹងជួបប្រទះទៅនឹងហេតុការណ៍សំខាន់ៗទាំងនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/.ការរញ្ជួយដីនិងរលកយក្សស៊ូណាមិ

រូបភាព

នៅពេលដែលយើងនិយាយអំពីការទស្សន៍ទាយពីរញ្ជួយដីក្នុងពិភពលោក វាហាក់ដូចជាគ្រោះមហន្តរាយធម្មជាតិតែងតែមាន។ ប៉ុន្តែលោកយាយ Baba Vanga បានព្យាករណ៍ថានៅឆ្នាំ ២០២២ នឹងមាន "ទឹកជំនន់ខ្លាំង" នៅក្នុងប្រទេសអាស៊ីមួយចំនួន រួមទាំងអូស្ត្រាលីថែមទៀតផង។

២/. ជំងឺរាតត្បាតមួយផ្សេងទៀត

រូបភាព

យោងតាមប្រសាសន៍របស់លោកយាយពិការភ្នែកជនជាតិប៊ុលហ្គារីរូបនេះ នៅឆ្នាំ២០២២ អ្នកស្រាវជ្រាវមួយក្រុមនឹងរកឃើញមេរោគដ៍សាហាវមួយនៅស៊ីបេរី ដែលរហូតមកដល់ពេលនេះត្រូវបានកក។ ហើយជាការពិតណាស់ ដោយសារការប្រែប្រួលអាកាសធាតុ មេរោគនេះនឹងត្រូវបានបញ្ចេញ និងប៉ះពាល់ដល់ភពផែនដីទាំងមូល។

៣/.ទឹកផឹកនឹងខ្វះខាត

រូបភាព

លោកយាយបានទស្សន៍ទាយបន្តថា នៅឆ្នាំ២០២២ ទីក្រុងជាច្រើននឹងត្រូវរងគ្រោះដោយការខ្វះខាតទឹកផឹក។ ដូច្នេះ វានឹងមាន​ផល​វិបាក​ខាង​នយោបាយ ខណៈ​រដ្ឋ​ជា​ច្រើន​នឹង​ត្រូវ​បង្ខំ​ចិត្ត​ស្វែង​រក​ដំណោះ​ស្រាយ​ផ្សេង​ទៀត។

៤/.ការឈ្លានពានរបស់ជនបរទេសពីភពក្រៅ

រូបភាព

 យោងតាមប្រសាសន៍របស់លោកយាយ អាចម៍ផ្កាយដែលមានឈ្មោះ ('Oumuamua') នឹងត្រូវបានបញ្ជូនដោយមនុស្សភពក្រៅដើម្បីស្វែងរកជីវិតនៅលើផែនដី ហើយមនុស្សភពក្រៅនឹងអាចមានវត្តមាននៅលើភពផែនដី។

៥/.ប្រទេសឥណ្ឌា នឹងត្រូវជួបប្រទះគ្រោះមួយនេះ

រូបភាព

យោងតាមលោកយាយ Baba Vanga បានមានប្រសាសន៍ថាសីតុណ្ហភាពនៅក្នុងប្រទេសឥណ្ឌានឹងឡើងដល់ ៥០អង្សាសេ ដែលនឹងធ្វើឱ្យកណ្តូបវាយប្រហារលើដំណាំ និងដីកសិកម្ម បង្កឱ្យមានទុរ្ភិក្សយ៉ាងសម្បើម។

៦/.យុគសម័យមនុស្ស ទល់នឹងអេក្រង់ទូរស័ព្ទ

រូបភាព

លោកយាយ Baba Vanga បានបង្ហើបថានៅឆ្នាំនេះ មនុស្សនឹងចំណាយពេលច្រើនជាងពេលណាទាំងអស់នៅមុខអេក្រង់ទូរស័ព្ទ រហូតមានអ្នកខ្លះសុខចិត្តលះបង់អ្វីៗទាំងអស់ដើម្បីវាថែមទៀតផង៕

ប្រភពដកស្រង់៖ សារព័ត៌មានMSN New

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]