រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាៗក៏ដឹងដែរ រឿងរ៉ាវបង្ក្រាបក៏ក្តៅគគុករបស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងសមត្ថកិច្ចប៉ូលិសនៃស្នងការដ្ឋានរាជធានីភ្នំពេញ ផ្ទុះកក្រើកពេញបណ្តាញសង្គម ដែលពេលនេះ ឈានដល់ការចាប់ខ្លួនមនុស្សចំនួន១៤នាក់ ក្នុងនោះ ក៏មានមេខ្លោងគឺលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក។
ក្នុងនោះ បើតាមការចុះផ្សាយរបស់សារព័ត៍មានកោះសន្តិភាព បានឱ្យដឹងថា ជនសង្ស័យ២រូប ដែលត្រូវបានសមត្ថកិច្ចប៉ូលិសឃាត់ខ្លួនបាននៅចំណុចភូមិវាលថ្លាន់ សង្កាត់កងណយ ខណ្ឌដង្កោ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ខណៈពេលបើករថយន្តប្រុងយកទៅដុតកំទេចចោលនោះ ត្រូវបានប្រគល់ទាំងមនុស្ស និងរថយន្តទៅឱ្យប៉ូលិសខណ្ឌពោធិ៍សែនជ័យ ទីតាំងកន្លែងកើតហេតុប្លន់ផ្ទះអ្នកលក់ឡេសាច់សខ្ចី អ៊ាន សៀវម៉ី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ជនសង្ស័យទាំង២រូប ដែលជាបក្សពួកចោរប្លន់ ម្នាក់ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ឆ្នាំ ជាសមាជិកគណបក្សខ្មែរក្រោក មានទីលំនៅក្នុងភូមិប្រមូលផ្តុំ ឃុំត្រាច ស្រុកជ័យសែន ខេត្តព្រះវិហារ។ រីឯ ម្នាក់ទៀតឈ្មោះ ថុន វឌ្ឍនៈបូរ៉ាម៉ី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ និងទិញលក់រថយន្ត មានទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។នៅសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យទាំងពីរនាក់ខាងលើបានបញ្ជាក់ថា រថយន្តឡិចស៊ីស GS300 ដែលជិះទៅប្លន់ស្រីស្រស់ អ៊ាន សៀវម៉ី គឺជារថយន្តរបស់លោក William Guang ។ ហើយជនសង្ស័យ បានយកគ្រឿងអលង្ការប្លាទីននោះទៅរំលាយលក់បានជាង៥ពាន់ដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់កាសែតកោះសន្តិភាព។ មន្ត្រីនគរបាលដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា តាមការសាកសួរចម្លើយជនសង្ស័យទាំង២នាក់នេះ រួមជាមួយនឹងបក្សពួក១២នាក់ទៀត ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះផង គឺជាបក្សពួកតែមួយ ក្នុងនោះមានឈ្មោះ William Guang ប្រធានគណបក្សខ្មែរក្រោក គឺជាមេខ្លោង និងជាអ្នករៀបចំផែនការប្លន់។
ជនសង្ស័យទាំង២ បានប្រាប់សមត្ថកិច្ចទៀតថា ក្រោយពីប្លន់បាន មេខ្លោងបានដឹងទាំងអស់ថា គ្រឿងពេជ្រមានចំនួនប៉ុន្មានខ្សែ និងប្លាទីនប៉ុន្មាន គឺដឹងទាំងអស់ មិនតែប៉ុណ្ណោះ ឈ្មោះ William Guang បានប្រើឲ្យស្ត្រីឈ្មោះ ថុន វឌ្ឍនៈបូរ៉ាម៉ី យកគ្រឿងប្លាទីនទៅរំលាយនៅផ្សារកណ្ដាល រួចយកទៅលក់នៅឯផ្សារចាស់ បានជាង៥ពាន់ដុល្លារអាមេរិកថែមទៀតផង។
ប្រភពព័ត៍មាន បានបន្តឱ្យដឹងទៀតថា នៅយប់ថ្ងៃទី១០ ខែធ្នូ ជនសង្ស័យទាំង២នាក់បានបើករថយន្តដើម្បីយកទៅដុតចោល ប៉ុន្តែត្រូវបានកម្លាំងតាមជាប់រហូតពីកន្លែងមួយទៅកន្លែងមួយទៀត រហូតដល់ផ្លូវលេខ១០៤ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបឃាត់បាន។
ក្រោយមក បាននាំមកកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ហើយបើទោះបីជាពេលនេះទាំងនគរបាល និងកងរាជអាវុធហត្ថឃាត់បានដល់ទៅ១៤នាក់ហើយក្ដី ក៏សមត្ថកិច្ច នៅតែស៊ើបអង្កេតបន្តទៀតនៅឡើយ ព្រោះសង្ស័យថា អាចនឹងនៅសេសសល់បក្សពួកខ្លះទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]