យល់ដឹង៖ ជាការពិត ការថែរក្សាសម្ផស្ស និងការថែទាំស្បែក គឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នានៅពេលដែលដល់អាយុពេញវ័យ ពិសេសគឺមនុស្សស្រីផ្ទាល់តែម្ដង គឺពួកគេពិតជាស្រលាញ់ភាពស្រស់ស្អាតនៃរាងកាយរបស់គេណាស់។

ប៉ុន្តែដោយឡែក សម្រាប់មនុស្សប្រុសមួយចំនួនវិញ ពួកគេសុទ្ធតែមិនសូវចេះយកចិត្តទុកដាក់លើរឿងថែទាំសម្រស់ ឬស្បែកឲ្យបានល្អដូចជាមនុស្សស្រីនោះទេ ពោលអ្នកខ្លះបែរជាគិតថា គ្រាន់តែងូតទឹកដុះសាប៊ូរួចរាល់គឺអាចធ្វើឲ្យខ្លួនគេស្អាតបានហើយ។ ជុំវិញបញ្ហានេះដែរ អ្វីដែលបុរសៗគួរតែគិតឡើងវិញ ដើម្បីឲ្យសម្រស់របស់យើងមានភាពទាក់ទាញ និងនៅតែក្មេងស្អាតមិនឆាប់ចាស់ ពិសេសនៅពេលដល់រដូវរងាបែបនេះទៀតនោះ អ្នកគួរតែអនុវត្តធ្វើតាមគន្លិះមួយចំនួនដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ កុំភ្លេចលាងសម្អាតស្បែកនៅពេលព្រឹក

នៅរដូវត្រជាក់ មនុស្សភាគច្រើនតែងតែរំលងការលាងមុខ ព្រោះខ្ជិលច្រអូសមិនចង់ប៉ះទឹក។ ពួកគេគិតថាគ្រាន់តែយកទឹកមកផ្តិតសើមៗតិចៗលើមុខគឺគ្រប់គ្រាន់ហើយ។ ការធ្វើបែបនេះ ធ្វើឲ្យស្បែកងាយនឹងរលាក ហើយកោសិកាស្បែកដែលងាប់ ខ្លាញ់កកកុញ និងសារធាតុកខ្វក់ផ្សេងៗ នឹងមិនត្រូវបានបញ្ចេញចោលបានល្អទេ ហើយក៏នឹងធ្វើឲ្យរន្ធញើសក្លាយទៅជាស្ទះបណ្តាលឲ្យកើតមុនផងដែរ។ 

រូបភាព

២៖ គួរប្រើ​​ក្រែមលាង​សម្អាតដែល​គ្មាន​ជាតិ​ហ្វូម ឬ​ប្រេង

នៅរដូវត្រជាក់ អ្នកគួរតែផ្អាកប្រើទឹកជូតមុខជាបណ្តោះអាសន្ន ព្រោះសារធាតុលាងសម្អាតដែលមាននៅក្នុងផលិតផលនេះ វាលែងស័ក្តិសមសម្រាប់ស្បែកស្ងួតរបស់អ្នកទៀតហើយ។ ជំនួសមកវិញ អ្នកគួរជ្រើសរើសផលិតផលលាងសម្អាតណា ដែលមិនមានជាតិហ្វូម ក្រែម ឬប្រេង ដើម្បីផ្តល់សំណើមដល់ស្បែករបស់អ្នក។ ប្រើទឹកក្តៅឧណ្ហៗមកលាងមុខ ដើម្បីចៀសវាងការបង្ហូរជាតិប្រេងធម្មជាតិ និងធ្វើឲ្យមុខរបស់អ្នកស្ងួត និងរលាក។ លើសពីនេះ អ្នកត្រូវកាត់បន្ថយការលាងមុខកុំញឹកញាប់ពេក ត្រឹមមួយថ្ងៃម្តងគឺគ្រប់គ្រាន់ហើយក្នុងអំឡុងខែត្រជាក់។

រូបភាព

៣៖ លាបក្រែមដែលមានជាតិសំណើមឲ្យក្រាស់

អ្នកអាចលៃលកលាបក្នុងបរិមាណច្រើនបាន តែកុំឲ្យក្រាស់ពេក។ ហើយក៏មិនចាំបាច់ខ្មាសអៀនខ្លាចគេបង្អាប់ថាផាត់មុខដូចមនុស្សស្រីអីនោះទេ ព្រោះក្នុងរដូវត្រជាក់បែបនេះ ស្បែកយើងត្រូវការសំណើមច្រើន ដូច្នេះបើយើងមិនចេះថែ វាច្បាស់ជាខូចសម្រស់អស់។

រូបភាព

៤៖ កុំភ្លេចលាបក្រែមបបូរមាត់

បបូរមាត់ជាតំបន់សំខាន់បំផុត ព្រោះខែត្រជាក់ មិនថាអ្នកណាៗតែងជួបនឹងបញ្ហាប្រេះលើបបូរមាត់។ ដូច្នេះ អ្នកត្រូវជ្រើសរើសទិញក្រែមប្រភេទ គ្មានពណ៌ គ្មានក្លិនដែលល្អសម្រាប់បបូរមាត់ យកមកលាបមុនពេលចូលគេងរៀងរាល់យប់ និងពេលព្រឹកផងដែរ។

រូបភាព

៥៖ លាបឡេការពារកម្តៅថ្ងៃ

មនុស្សជាច្រើនគិតថា មិនចាំបាច់លាបឡេការពារកម្តៅថ្ងៃទេក្នុងរដូវត្រជាក់អ៊ីចឹង។ ជាការពិត កាំរស្មី UV នៅតែសកម្ម និងបង្កការខូចខាតជាច្រើនដល់ស្បែកទោះក្នុងរដូវត្រជាក់ក៏ដោយ។ ដូច្នេះហើយ អ្នកគួរតែជ្រើសរើសឡេការពារកម្តៅថ្ងៃណា ដែលមានសារធាតុសំណើមខ្ពស់ ដើម្បីចៀសវាងការធ្វើឲ្យស្បែកស្ងួតប្រេះស្រកា។ 

រូបភាព

ប្រភព៖ ZingNews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]