ក្នុង១ឆ្នាំៗ គឺមានរយៈលឿនណាស់ ប្រសិនជាអ្នកមិនបានចាប់អារម្មណ៍ គឺស្ទើរតែធ្មិចបើកៗ គឺដល់ពេលដាច់ឆ្នាំឈាងចូលឆ្នាំថ្មីបាត់ទៅហើយ។
ជាការពិតណាស់ ពេលវេលាគឺមិនបានចាំនរណាម្នាក់នោះទេ គឺមានតែយើងខ្លួនឯងប៉ុណ្ណោះ ត្រូវសួរខ្លួនឯងថាពេលវេលាកន្លងមកនេះ តើបានធ្វើអ្វីខ្លះ ដែលមានប្រយោជន៍សម្រាប់ខ្លួនឯង និងសុខភាពផ្លូវចិត្តហើយឬនៅ ប្រសិនជាមិនទាន់ទេ គួរតែដល់ពេលដែលត្រៀមរៀបចំឡើងវិញហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺឈានចូលឆ្នាំថ្មី២០២២ហើយ ចំពោះដែលខកខានពេលវេលាកន្លងមកសម្រាប់រឿងដែលមិនចាំបាច់ គួរតែកែទម្លាប់ទាំងនោះឡើងវិញ ចំណែកអ្នកដែលប្រើប្រាស់ពេលវេលាបានត្រឹមត្រូវគួរតែពង្រឹងបន្ថែមនូវចំណុចវិជ្ជមាន ដើម្បីសំលៀងខ្លួនអ្នកឱ្យកាន់តែខ្លាំងមួយកម្រិតទៀតផងដែរ។
នេះជាចំណុចធំៗដែលអ្នកគួរតែរៀបចំខ្លួនមុនឆ្នាំ២០២២៖
១.ឈប់គិតរឿងអវិជ្ជមាន ហើយរកសេចក្តីផ្លូវចិត្តឱ្យខ្លួនឯង
ជាដំបូងអ្នកគួរតែគិតអ្វីក្នុងផ្លូវវីជ្ជមាន រឿងរ៉ាវមិនល្អដែលធ្លាប់បានកើតឡើង គួរតែឈប់គិតបន្តទៀត ប៉ុន្តែត្រូវចងចាំទុកជាបទពិសោធន៍ និងជាមេរៀន ដើម្បីជៀសវាងនៅពេលក្រោយ។ ការខឹងឬ ស្អប់គំនុំគំគួន គួរបញ្ឈប់ចាប់ពីពេលនេះទៅ។
២.ការរាប់អានមនុស្ស
មនុស្សដែលយើងរាប់អាន មិនថាមិត្តភក្តិ ឬជាសង្សារ គឺសុទ្ធសឹងតែអាចជះឥទ្ធិពលល្អ ឬអាក្រក់ស្ទើរតែ៨០ភាគរយមកលើខ្លួនយើងបាន ទៅតាមប្រភេទមនុស្សដែលអ្នករាប់អាន។ ដូច្នេះពេលដល់ពេលដែលអ្នកត្រូវគិតពិចារណាបានហើយថា នរណាដែលជាគ្រាប់ពេជ្រដែលអ្នកគួរតែរក្សាទុក និងនរណាដែលត្រូវជម្រុះចេញពីជីវិតអ្នកនោះ។
៣. គិតត្រឡប់ទៅវិញចំពោះគម្រោងរបស់អ្នកក្នុងឆ្នាំ២០២១ ឬក៏ក្រោយនេះ
សាកគិតត្រឡប់ទៅវិញថាគម្រោងចាស់ៗ ដែលអ្នកធ្លាប់បានគិតឃើញថានឹងធ្វើនោះ ទទួលបានភាពជោគជ័យ ឬក៏បរ៉ាជ័យ ឬក៏មិនទាន់ចេញជារូបរាងនៅឡើយទេ តើមូលហេតុអ្វី ដែលអាចសម្រេចវាបាន ឬមិនបាន។ ដូច្នេះពេលនេះត្រូវរកចំណុចខ្វះខាត និងចំណុចខ្លាំង ដើម្បីមកបំពេញ និងពង្រឹងបន្ថែមនូវអ្វីដែលអ្នកធ្លាប់បានធ្វើកន្លងមក។
៤. គិតដល់អនាគត
មកដល់ចំណុចនេះ អ្នកគួរតែគិតអំពីអនាគត ថាអ្នកចង់ធ្វើការងារអ្វី ឬក៏ប្រកបរបរអ្វី ដែលស័ក្ខសមទៅនឹងជំនាញរួមទាំងការស្រលាញ់របស់អ្នក មិនមែនដើម្បីតែប្រាក់ខែច្រើនមួយមុខនោះទេ ប្រសិនជាធ្វើដូច្នេះអ្នកអាចក្លាយទៅជាទាសកររបស់លុយបាន ក្រៅពីនេះវាអាចជះផលមិនល្អដល់ផ្លូវអារម្មណ៍អ្នកទៀតផង។
៥. គិតដល់គម្រោងសម្រាប់ឆ្នាំថ្មី២០២២
ជាចុងក្រោយនេះ សម្រាប់គម្រោងដែលអ្នកត្រូវគិតពេលនេះគឺមិនជាការគិតពីការងារឬ ក៏ដាក់សម្ពាធលើខ្លួនឯងនោះទេ តែនេះគឺជាគិតអំពីគម្រោងដំណើរកម្សាន្តទៅកាន់កន្លែងថ្មីណាដែលអ្នកមិនទាន់ស្គាល់ មិនទាន់ដឹង ហើយធ្លាប់បានប្រាថ្នាចង់ទៅ ប៉ុន្តែគ្មានពេលគ្រប់គ្រាន់ ឬពេលវេលាមិនអំណោយផលដើម្បីទៅ។
ការកត់ទុកចំពោះកន្លែងកម្សាន្តដែលអ្នកចង់ទៅនេះ គឺធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយរីករាយ និងជម្រុញទឹកចិត្តអ្នកឱ្យកាន់តែពេញចិត្តនឹងជីវិតរបស់ខ្លូនឯងបន្ថែមផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]