ភ្នំពេញ៖ នាពេលកន្លងមកនេះ កម្ពុជាបានបន្តដាក់ឯកសារបន្ថែមជាបន្តបន្ទាប់ ជុំវិញករណីបណ្ដឹងទាមទារប្រេងឆៅប្រមាណជា៣០ម៉ឺនបារ៉ែល ត្រលប់មកវិញ ពីប្រទេសឥណ្ឌូណេស៊ី។ អាជ្ញាធរឥណ្ឌូណេស៊ី បានឃាត់មនុស្សជិត២០នាក់ និងនាវា MT Strovolos បានលួចដឹកប្រេងឆៅរបស់កម្ពុជាចេញពីសមុទ្រ កាលពីថ្ងៃទី១៩មិថុនា ឆ្នាំ២០២១។
ប៉ុន្តែគិតមកទល់ពេលនេះ រយៈពេលប្រមាណជា៦ខែហើយ ការប្តឹងទាមទារយកប្រេងរបស់កម្ពុជាមកវិញនេះ គឺមិនបានសម្រេចឡើយ ខណៈក្រុមមេធាវីកំពុងដោះស្រាយរឿងក្តីនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រសាសន៍លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានបានបញ្ជាក់នៅថ្ងៃទី២១ធ្នូនេះដូចខាងក្រោម៖
ដោយបានបន្ថែមយ៉ាងខ្លីថា បច្ចុប្បន្នក្រុមមេធាវីកំពុងធ្វើការងារនេះ ជាមួយភាគីពាក់ព័ន្ធមិនទាន់ចប់។
ពាក់ព័ន្ធនឹងរយៈពេលក្នុងការទាមទារយកប្រេងឆៅរបស់កម្ពុជាមកវិញនេះ លោក ជៀប សួរ ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល គឺមិនអាចកំណត់បានឡើយ ដោយលោកបានបញ្ជាក់ថាមិនអាចប៉ាន់ស្មានដឹងទេ ព្រោះវាពាក់ព័ន្ធផ្នែកច្បាប់។
យ៉ាងណាមិញ សូមរម្លឹកថា នាវឹក MT Strovolos បានលួចដឹកប្រេងឆៅរបស់កម្ពុជាចេញពីសមុទ្រ កាលពីថ្ងៃទី១៩មិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥សីហា អាជ្ញាធរប្រទេសឥណ្ឌូណេស៊ីផ្តល់ដំណឹងឱ្យកម្ពុជា ថា ខ្លួនបានចាប់នាវាដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល និងប្រធានក្រុមនាវាដែលជាជនជាតិបង់ក្លាដែស និងសមាជិកនាវិកចំនួន១៨នាក់ផ្សេងទៀត។
គួរបញ្ជាក់ថា ក្រោយពីកងទ័ពជើងទឹកឥណ្ឌូណេស៊ី រឹបអូសបាននាវាMT Strovolos ទៅតាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា។ ក្រុមហ៊ុន World Tankers Management ដែលជាគ្រប់គ្រងនាវា MT Strovolos នោះ បានចេញមុខបដិសេធលើការចោទប្រកាន់នេះភ្លាមៗថា នាវានេះ មិនបានលួចប្រេងពីកម្ពុជាឡើយ។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនWorld Tankers Management នៅថ្ងៃទី២៧ សីហា បានបញ្ជាក់ថា នាវា MT Strovolos ដែលនៅលើដែនទឹករបស់ឥណ្ឌូណេស៊ី ធ្វើឡើងក្រោមហេតុផលមនុស្សធម៌ និងធ្វើប្រតិបត្តិការតាមកិច្ចសន្យាតែប៉ុណ្ណោះ។ តែក្រសួងរ៉ែ និងថាមពល ចាត់ទុកការបកស្រាយរបស់ម្ចាស់នាវា MT Strovolos នេះ គឺផ្ទុយពីការពិត៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]