ថៃ៖ នៅតែគូស្នេហ៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងសិល្បៈកម្សាន្ត សម្រាប់ កំពូលតារាស្រី Aum Patchrapa និង គូស្នេហ៍ហាយសូរ លោក Pok ដែលតែងតែមានសកម្មភាពដ៏ល្អូកល្អើន ជាបន្តបន្ទាប់ បើកបង្ហាញពេញបណ្ដាញសង្គម បើទោះបីជា រឿងរ៉ាវរបស់អ្នកទាំងពីរ នៅមិនទាន់លេចឮពីដំណឹងរៀបការក៏ដោយ។ 

ដោយឡែក បន្ទាប់ពីឆ្លងផុតអស់រយៈពេលជាច្រើនថ្ងៃ នៃថ្ងៃខួបកំណើតរបស់តារាស្រី Aum Patcharapa គម្រប់ ៤៣ ឆ្នាំ ក៏បានទាញយកចំណាប់អារម្មណ៍ពីមហាជនជាច្រើន ក៏ដូចជាធ្វើឲ្យពួកគេកាន់តែចង់ដឹង ថាតើនៅក្នុងឆ្នាំនេះ គូស្នេហ៍ដ៏ស្រស់សង្ហានឹងផ្តល់កាដូសំខាន់អ្វីទៅដល់រូបនាង ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ថ្មីៗនេះ ក្រោយពីហ្វេនៗរងចាំមើលហើយនោះ ស្រាប់តែមានការបើកបង្ហាញឲ្យដឹងពី កាដូដ៏ពិសេស ដែលគូស្នេហ៍របស់ Aum បានទិញឲ្យនាង ដែលជា​កងដៃ​ដ៏ប្រណីត​ពី​ម៉ាកដ៏ល្បី BVLGARI ហើយចំណែកឯតម្លៃ​ ២​ វង់ ផ្សេងគ្នា គឺ​សរុប​រហូតដល់ ៩៥៨.០០០​បាត (ប្រហែល ២,៨ ម៉ឺនដុល្លារ) ។ អ្វីដែលកាន់តែពិសេសជាងនេះ នៅលើ​កដៃ​របស់ Aum ត្រូវបានគេឃើញថា មាន​កងដៃ​ដល់ទៅ ៣​ កង​ ដែលមួយក្នុងនោះ គឺជា​កាដូ​ខួបកំណើត​កាលពី​ឆ្នាំមុននេះ​ ទៀតផង៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Aum
Aum
Aum
Aum និង គូស្នេហ៍
Aum និង គូស្នេហ៍
កាដូខួបកំណើត Aum 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]