ភ្នំពេញ៖ អត្រានៃការប្រើប្រាស់ធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជា នៅមានកម្រិតទាបប្រហែលត្រឹម ០.៥% [គិតត្រឹមឆ្នាំ២០២០] ហើយការចំណាយដោយប្រាក់ផ្ទាល់ខ្លួនលើការព្យាបាល ស្ថិតក្នុងទំហំទឹកប្រាក់ប្រមាណ ៨៥៦ លានដុល្លារ [គិតត្រឹមឆ្នាំ ២០១៨] ដែលឆ្លុះបញ្ចាំងពីគម្លាតខ្វះខាតនៃការការពារផ្នែកហិរញ្ញវត្ថុដ៏ធំមួយ។ ឧបសគ្គចម្បងពីរ សម្រាប់ការទិញធានារ៉ាប់រង គឺទាក់ទងនឹងតម្លៃ និងភាពងាយស្រួលនៃការទិញ។
ក្រុមហ៊ុន ព្រូដិនសល មានគោលបំណងបង្កើនកម្រិតបរិយាប័ន្នផ្នែកហិរញ្ញវត្ថុដោយផ្តល់ជូននូវផលិតផលធានារ៉ាប់រងបែបឌីជីថលដ៏សាមញ្ញ និងមានតម្លៃសមរម្យ ដោយចាប់ផ្តើមពីតម្លៃតិចជាង ១០ដុល្លារ ក្នុងមួយឆ្នាំ។ ផលិតផលទាំងនេះអាចទិញបាននៅលើកម្មវិធីសុខភាពលើទូរស័ព្ទ Pulse by Prudential នៅគ្រប់ពេលវេលាប្រកបដោយភាពងាយស្រួល និងឆាប់រហ័សទៀតផង។ ផលិតផលធានារ៉ាប់រងទាំងនោះនឹងមានសុពលភាពលើការផ្ដល់ការពារភ្លាមៗ បន្ទាប់ពីការទូទាត់ប្រាក់ត្រូវបានបញ្ចប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្ននេះអតិថិជនអាចជ្រើសរើសផលិតផលធានារ៉ាប់រងតាមបែបឌីជីថលចំនួន៣ ដែលនឹងផ្ដល់ការពារលើជំងឺឆ្លង គ្រោះថ្នាក់ចរាចរណ៍ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ផលិតផលទាំងនេះអាចត្រូវបានជ្រើសរើសឱ្យស្របតាមតម្រូវការជាក់ស្ដែងរបស់អតិថិជន។ ខាងក្រោម គឺជាព័ត៌មានលម្អិតបន្ថែមនៃផលិតផលនីមួយៗ។
1. ផលិតផលធានារ៉ាប់រង មូសសុំចាញ់ ផ្តល់ការការពារផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់។ ផលិតផលនេះមានតម្លៃចាប់ពី ៤ដុល្លារអាមេរិក ប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយអត្ថប្រយោជន៍នៃផលិតផលនេះគឺសម្រាប់ប្រើប្រាស់ដើម្បីជួយកាត់បន្ថយការចំណាយលើថ្លៃមន្ទីរពេទ្យ និងសម្រួលបន្ទុកហិរញ្ញវត្ថុលើករណីមរណភាព។
2. ផលិតផលធានារ៉ាប់រង PRU សុវត្ថិភាពខ្ញុំ ផ្ដល់ការពារជូនដល់អតិថិជនលើករណីបាត់បង់អវយវៈ បាក់ឆ្អឹង ការរលាកធ្ងន់ធ្ងរ ឬករណីមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ផលិតផលនេះមានតម្លៃចាប់ពី ៧.២៥ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ និងអាចជួយសម្រួលការចំណាយលើការព្យាបាល។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាមូលហេតុចម្បងមួយនៃអត្រាមរណភាព និងរបួសក្នុងប្រទេសកម្ពុជា ដែលជាមធ្យមមានអ្នករបួស ១៣.៧០០នាក់ និងទទួលមរណភាព ៥ នាក់ ជារៀងរាល់ថ្ងៃ។
3. ផលិតផលធានារ៉ាប់រង PRU អ្នកការពារ និង PRU ការពារប្រចាំថ្ងៃ អាចជួយអតិថិជនសម្រាប់ថ្លៃចំណាយក្នុងការសម្រាកនៅមន្ទីរពេទ្យ។ ផលិតផលនេះមានតម្លៃចាប់ពី ៩.៩០ដុល្លារអាមេរិក ប៉ុណ្ណោះក្នុងមួយឆ្នាំ និងអាចជួយទប់ទល់នឹងការចំណាយលើវេជ្ជសាស្រ្តផ្សេងៗដែលបានមិនរំពឹងទុកជាមុន។
កម្មវិធីទូរស័ព្ទ Pulse គឺជាកម្មវិធីទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងត្រូវបានរចនាឡើងដើម្បីនាំមកនូវដំណោះស្រាយផ្នែកសេវាសុខភាព និងហិរញ្ញវត្ថុជូនដល់អតិថិជនរបស់ក្រុមហ៊ុនព្រូដិនសល និងសហគមន៍នៅក្នុងទីផ្សាររបស់ខ្លួននៅទូទាំងអាស៊ី និងអាហ្រ្វិក។ បន្ថែមពីលើការផ្ដល់សេវាធានារ៉ាប់រងដែលមានតម្លៃសមរម្យ អតិថិជនក៏អាចទទួលបាននូវមុខងារ និងសេវាកម្មផ្នែកសុខភាព និងហិរញ្ញវត្ថុជាច្រើនផងដែរ។
ជាឧទាហរណ៍ អតិថិជនអាចធ្វើការវាយតម្លៃសុខភាពតាមរយៈប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ចូលរួមសហគមន៍អនឡាញដូចជា ការរត់ ការរាំ អ្នកម្តាយវ័យក្មេង ស្វែងរកទីតាំងមន្ទីរពេទ្យដែលនៅជិតបំផុត និងរៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើងតាមរយៈខ្លឹមសារអប់រំនានា។ កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS និងអាចទាញយកមកប្រើប្រាស់បានដោយឥតគិតថ្លៃ ហើយអ្នកប្រើប្រាស់គ្រាន់តែត្រូវធ្វើការចុះឈ្មោះជាមួយលេខទូរស័ព្ទរបស់ពួកគេតែប៉ុណ្ណោះ។
កម្មវិធីទូរស័ព្ទ Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសលក្នុងការផ្តល់ជូនគ្រប់គ្នានូវលទ្ធភាពក្នុងការទទួលបានសេវាថែទាំសុខភាពដែលមានតម្លៃសមរម្យ និងធ្វើឱ្យការរៀបចំផែនការហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល។ កម្មវិធី Pulse បានចាប់ផ្ដើមដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ីកាលពីខែសីហា ឆ្នាំ២០១៩ ឥឡូវនេះ Pulse មាននៅលើទីផ្សារចំនួន១៩ និង មានជា ១១ ភាសានៅអាស៊ី និងអាហ្វ្រិក ហើយត្រូវបានទាញយកច្រើនជាង ៣០លានដងមកហើយ៕

ទាញយកកម្មវិធី Pulse ឥឡូវនេះ៖ https://onepulse.page.link/PHPRUShoppe។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]