កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងប្រុស លោក Rain ទាញយកចំណាប់អារម្មណ៍ពីប្រិយមិត្តយ៉ាងខ្លាំង នៅពេលដែលបានបង្ហើបពីរឿងរ៉ាវ រវាងខ្លួន និងភរិយា Kim Tae Hee កាលពីជួបគ្នាដំបូងៗ។
ក្នុងនោះដែរ តារាចម្រៀងប្រុសរូបនេះ បានសារភាពថា អ្នកទាំងពីរ បានថតផ្សាយពាណិជ្ជកម្មជាមួយគ្នាកាលពី ១០ ឆ្នាំមុន ដែលនេះ គឺជាលើកដំបូងដែលរូបលោក បានជួបនឹងភរិយា ។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងបានលើកឡើងថា ធ្លាប់បានសុំណាត់ជួបនាង ប៉ុន្តែបែរជាត្រូវនាងបដិសេធ រហូតដល់ទៅ ៥ ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីបាន ស្ដាប់ការចែករំលែករបស់ លោក Rain បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន គិតថា Kim Tae Hee ពិតជាឡូយខ្លាំងណាស់នៅពេលនោះ ខណៈដែល បានបដិសេធការអញ្ជើញរបស់មិត្តរួមការងាររបស់ខ្លួន។ ចំណែកឯខាងប្រុសវិញ បានលង់ស្នេហ៍ភរិយាខ្លួនទៅហើយ ដូច្នេះទើបហ៊ានប្រថុយគ្រប់យ៉ាង ដើម្បីមានឱកាស បាននៅជិតនាង៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]