ភ្នំពេញ៖ Trailer MV បទ «LAMBO TOY» របស់កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ដែលយកសត្វគោមកថតជាមួយតារាសម្ដែងល្បីៗ រថយន្តប្រណីតទំនើបៗដូចជា LAMBO, McLaren, Rolls-Royce មកដឹកចំបើងឱ្យគោស៊ី ចំណែកគោវិញត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ដោយគង្វាលគោជាស្រីស្អាតជាច្រើននាក់។ ហើយអ្វីដែលកាន់តែប្លែកជាងនេះទៅទៀតនោះ ក៏មានការរៀបចំដាក់ស្រាក្រហមឱ្យគោផឹក និងក្លែមសុទ្ធតែត្រីសាលម៉ុន កំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាក់ទងនឹងសត្វគោបាស្អាតៗទាំងអស់នេះផងដែរ លោក គុណ ចន្ទី ដែលម្ចាស់គោបានបង្ហើបឱ្យដឹងថា ក្នុងសត្វគោមួយក្បាលបង្កាត់មេគោឱ្យមេកូន គិតថ្លៃចន្លោះពី ១៥០ ដុល្លារ ទៅ ៣០០ ដុល្លារ ពោលអាចនិយាយបានថា ជាន់មេឱ្យមានកូនបានសម្រេចម្ដងៗ អាចស្មើប្រាក់ខែកម្មករធម្មតា ១ខែទៅហើយ។
តាមការបង្ហើបពីម្ចាស់កសិដ្ឋានខាងលើបានឱ្យដឹងថា ខ្លួនមានគោជាង ២០ក្បាល ក្នុងនោះគោបាបង្កាត់ពីក្រៅប្រទេសមាន ៤ក្បាល ក្នុងមួយក្បាលអាចលក់បានពី ១ម៉ឺនដុល្លារ ទៅជាង ៣ម៉ឺនដុល្លារ។
លោក គុណ ចន្ទី ថា បានបន្តឱ្យដឹងថា គោដែលយកមកថតបទ «LAMBO TOY» កន្លងទៅមាន ៤ក្បាល ទី១៖ ឈ្មោះ «ចៅសួគ៌ឆ្លងដែន» (ពូជឥណ្ឌូប្រេស៊ីល) ទី២៖ ឈ្មោះ «ស្ដេចតោរោមមាស» (ពូជឥណ្ឌូប្រេស៊ីល) ទី៣៖ ឈ្មោះ «ឆេកូ» (ពូជខ្មែរ) និង ទី៤៖ ឈ្មោះ «ដូដូ» (ពូជឥណ្ឌូប្រេស៊ីល)។
ទាំង ៤ក្បាលនោះ «ស្ដេចតោរោមមាស» ដែលជាពូជឥណ្ឌូប្រេស៊ីល យកមកពីប្រទេសថៃ ជីតារបស់វាបានស្លាប់តាំងពី៥ឆ្នាំមុន។ ដោយតម្លៃខ្លួនជីតារបស់វា មានតម្លៃរហូតដល់ទៅជាង ១០ម៉ឺនដុល្លារឯណោះ។ ដោយសារតែគោរបស់លោកមានរាងសង្ហា ទើបល្បីដល់ផលិតកម្ម Galaxy Navatra ជួលយកទៅថតដូចដែលប្រិយមិត្តបានឃើញ។
លោក គុណ ចន្ទី បាននិយាយលាយនឹងសំណើចថា តាំងតែបានថត MV មក ពួកវាសម្បូរម៉ូយហៅទៅជាន់មេ អត់មានពេលសម្រាកនោះឡើយ។
បទ «LAMBO TOY» អាចនិយាយបានថា ជាបទចម្រៀងយុវវ័យសម័យថ្មី បែបហាយសូរ (high show) ហាយក្លាស់ (high class) លំដាប់អភិជន ត្បិតខ្លឹមសារនៃបទចម្រៀងបាននិយាយពីស្នេហាយុវវ័យ ដែលនិយមចូលចិត្តប្រើតែរថយន្តទំនើបៗ ដើរលេងហ៊ឺហា ចែចង់ស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់។
ជាមួយនឹងបទចម្រៀងខាងលើ ខាងផលិតកម្ម Galaxy Navatra បានកំណត់ថ្ងៃចេញ Full MV ហើយ គឺនៅម៉ោង 7:00ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នេះ។
មហាជនជាច្រើន ជាពិសេសអ្នកលេងបណ្ដាញសង្គម បានដាក់ក្ដីរំពឹងខ្ពស់ថា បទ «LAMBO TOY» នឹងផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដីខ្លាំង មិនចាញ់បទ «Are you ok» ឡើយ ដោយនៅក្នុងខណៈពេលនេះបទ «Are you ok» បានបំបែកកំណត់ត្រាថ្មី មានអ្នកចូលទស្សនារហូតដល់ទៅជាង 115M នៅលើយូធូប ត្រឹមតែរយៈពេល ១ខែ ប៉ុណ្ណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]