រាជធានីភ្នំពេញ៖ អស់រយ:ពេល២១ឆ្នាំ បន្ទាប់ពីមានករណីប្លន់ដ៏កក្រើកក្រុងភ្នំពេញដែលធ្វើឲ្យមហាជន និងជាពិសេសអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភស្នាក់អាស្រ័យនៅទីក្រុងភ្នំពេញខ្លាចរអា មកទល់នឹងពេលបច្ចុប្បន្ន ពោលគឺនៅឆ្នាំ២០២១នេះ មេក្លោងចោរប្លន់ធំៗដែលនៅពីក្រោយករណីប្លន់ចំនួន៣រូប គឺលោក រ៉ាស្មាច់ លោក អុឹម សុវណ្ណរិទ្ធ និងថ្មីៗនេះ មេក្លោងនៅពីក្រោយការប្លន់ផ្ទះលោកជំទាវឧកញ៉ា ដែលជាអ្នកលក់លេអនឡាញដ៏ល្បី គឺលោក William Guang គឺសុទ្ធសឹងតែមានវាសនាត្រូវបានសមត្ថកិច្ចបង្រ្កាបនៅក្នុងក្រុងភ្នំពេញដូចគ្នា។
ជាក់ស្តែងបើយើងក្រលេកបកទៅឆ្នាំ២០០០ នារាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ ២០០០ វេលាម៉ោង ៤ៈ២០ នាទី ទៀបភ្លឺនៅភូមិឬស្សី ក្បែរស្ពានដែកស្ទឹងមានជ័យ លោកសោមណារ៉ា ហៅ សុខណារ៉ា ហៅរ៉ាអូស្ត្រាលី (រ៉ាស្មាច់) បានត្រូវកំលាំង police និងpm បាញ់ស្លាប់នៅនឹងកន្លែងតែម្តង បន្ទាប់ពីក្រុមប៉ូលីសបានដាក់គម្រោងស្ទាក់ចាប់យ៉ាងល្អិតល្អន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីកំឡុងខែមីនា ឆ្នាំ២០២១នេះ លោកអុឹម សុវណ្ណរិទ្ធ ដែលជាមេធំនៅក្នុងករណីប្លន់ជម្រិតទារប្រាក់១លានដុល្លារ ក៏មានវាសនាមិនខុសគ្នាពីរ៉ាស្មាច់ប៉ុន្មានដែរ ដោយមេចោររូបនេះ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់នៅកន្លែងកើតហេតុ ក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តង។
ដោយឡែក កាលពីពេលថ្មីៗនេះ សមត្ថកិច្ចក៏បានធ្វើប្រតិបត្តិការចាប់ខ្លួនជនល្មើសនៅពីក្រោយករណីប្លន់ដ៏កក្រើក កាលពីថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ដោយក្នុងនោះលោក William Guang បានសារភាពថាលោកជាមេក្លោងនៅពីក្រោយករណីប្លន់នេះ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងបុរីមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃចន្ទកន្លងទៅ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]