ភ្នំពេញ៖ នាពេលថ្មីនេះ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី២២នេះ ដល់២៦ខែធ្នូ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់កម្រិតខ្សោយពីប្រទេសចិន។ ក្រៅពីនេះចាប់ពីថ្ងៃទី២៧ ដល់២៨ ខែធ្នូ កម្ពុជាអាចទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសានក្នុងកម្រិតពីមធ្យមទៅខ្លាំង។
ដោយឡែក នៅក្នុងស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នៅថ្ងៃទី២៣ ដល់២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ចំណែកនៅថ្ងៃទី២៧ ដល់២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់សារជាថ្មីលាយឡំខ្យល់បក់ក្នុងកម្រិតបង្គួរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ សីតុណ្ហភាពអប្បរមា មានពី១៦ ដល់១៨ អង្សា និងអតិបរិមាពី២៤ដល់ ២៦អង្សា។ នៅថ្ងៃទី២៣ ដល់២៦ ខែធ្នូ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ នៅថ្ងៃទី២៧ ដល់២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ខ្លាំងចាប់ពី១៥ ដល់១៧ អង្សាសេ និងអតិបរិមាចាប់ពី២៤ដល់២៦ អង្សាសេ។ជាមួយគ្នានេះ តំបន់មាត់សមុទ្រ នៅថ្ងៃទី២៣ ដល់២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ រីឯនៅថ្ងៃទី២៧ ដល់២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ពី១៧ ដល់១៩អង្សាសេ និងអតិបរមាពី២៦ ដល់២៨អង្សាសេ។ ទន្ទឹមនេះ តំបន់មាត់សមុទ្រ ក៏មានរលក កម្រិតមធ្យមផងដែរ។
អាស្រ័យហេតុនេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនការពារជានិច្ច ដើម្បីបង្ការកុំឱ្យមានផលប៉ះពាល់ដល់សុខភាព ខណៈអាកាសធាតុមានការប្រែប្រួល៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]