ភ្នំពេញ៖ ពិតណាស់ មិនត្រឹមតែជាតារាចម្រៀង Original Song ដ៏មានប្រជាប្រិយភាព មានទឹកដមសម្លេងផ្អែមពិរោះនោះទេ តែ លោក អ៊ួន បឋម ហៅ សាយ តែងតែបង្ហាញពីទឹកចិត្ត និងសកម្មភាពសប្បុរសធម៌ជាច្រើនក្នុងសង្គម ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍និងបង្ហាញការសរសើរចំពោះរូបលោកគ្រប់ៗគ្នា។     

មិនតែប៉ុណ្ណោះ លោកត្រូវបានអ្នកគាំទ្រ និងហ្វេនៗជាច្រើនគោរពស្រលាញ់ និងគាំទ្រដោយសារតែទឹកដមសម្លេងក្នុងការបកស្រាយចម្រៀងរបស់តារាប្រុសរូបនេះមានភាពស្រទន់ និងអមដោយបេះដូងមនុស្សធម៌ ដោយលោកបានក្លាយទៅជាសិល្បករដំបូងបង្អស់នៅកម្ពុជាដែលបានរត់ជុំវិញប្រទេស គៀងគររកមូលនិធិមនុស្សធម៌ដើម្បីកុមារកម្ពុជា៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែបេលថ្មីៗនេះ លោកបានចេញមកទម្លាយរូបភាពអតីតកាលខ្លួនកាលពីជាង១០ឆ្នាំមុន ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងរូបរាងបែបស្គមមិនសូវមានសាច់ឈាមភ្លឺថ្លាដូច សព្វថ្ងៃ ។លើសពីនេះ ទៀត ការលេងស្ទាយ៍ខ្លួនក្នុងឈុតក្រឺសេខ្មៅ បូករួមនឹងសក់រាងបះៗ ទៀតនោះ ធ្វើឲ្យ សាយ មើលទៅស្ទាវខ្លាំងតែម្ដង

សូមទស្សនារូបភាពខាងក្រោម៖

សាយ
សាយ
សាយ
សាយ
សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]