ថៃ៖ គឺជាករណី​ដ៏គួរឲ្យចាប់អារម្មណ៍ និងត្រូវបានមនុស្សជាច្រើនតាមដាន ពីរឿងរ៉ាវ របស់តារា​ចម្រៀងស្រីវ័យក្មេង Jannie Weigel ដែល​បាន​ប្តឹង​ អតីត​ភ្នាក់ងារ​ម៉ាឡេស៊ី ទៅលើការចោទប្រកាន់ពីបទរំលោភកិច្ចសន្យា ដោយសារតែពេលដែលនាងនៅក្នុងនោះ រូបនាងបានចេញត្រឹមតែ ចម្រៀងមួយបទ និងមិនបានផ្តល់ការងារផ្សេងឲ្យនាងទេ ដែលធ្វើឱ្យខ្ជះខ្ជាយ ពេលវេលារហូតដល់ទៅ ២ ឆ្នាំ។ 

ថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេងរូបនេះ ក៏បានចេញមកទម្លាយ​ នៅក្នុងបទ​សម្ភាស ដោយបានរៀបរាប់ទាំង​ទឹកភ្នែក ​អំពី​រឿង​នេះ ជាមួយនឹងការបាត់ខ្លួន ពីវិស័យសិល្បៈជាយូរមក រួម​ទាំង​ការងារ​ចម្រៀង​តែ​មួយ​បទ ​ក្នុង​រយៈ​ពេល ​២ ​ឆ្នាំ​មកនេះ ជាពិសេស នាងក៏បានលើកឡើងថា វា​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​នាង ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ចំពោះ​បញ្ហា​ចម្បង​ដែល​ត្រូវ​ប្តឹង​នោះគឺ ដោយសារតែខាងភ្នាក់ងារ មិនបានបំពេញតាមកិច្ចសន្យានោះទេ រហូតដល់កិច្ចសន្យាត្រូវបានបញ្ចប់។ មិនត្រឹមតែប៉ុណ្ណោះ បណ្ដឹង​មួយនេះ ​ត្រូវ​បាន​ដាក់​នៅ​តុលាការ​ម៉ាឡេស៊ី ដែលខាងតុលាការក៏បានទទួលយកបណ្តឹងនេះរួចដែរ ហើយនាងក៏បានទទួលស្គាល់ថា វាពិតខ្ជះខ្ជាយពេលវេលា និងលុយកាក់ជាច្រើន ហើយប្រសិនបើមិនប្តឹងវិញនោះ ជីវិតរបស់នាងនឹងមិនអាចបន្តទៅមុខបានទេ ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]