ផ្លែឈើមិនត្រឹមតែល្អចំពោះសុខភាពប៉ុណ្ណោះទេ តែក៏អាចជួយចិញ្ចឹមបំប៉នស្បែក និងសក់របស់យើងផងដែរ។ ពិតណាស់ ផ្លែឈើមួយចំនួនមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្បែកពីការបំផ្លាញដោយកាំរស្មីUV បញ្ហាពណ៌ស្បែកមិនស៊ីគ្នា ស្នាមជ្រីវជ្រួញ ព្រមទាំងជួយឲ្យសក់រឹងមាំថែមទៀតផង។ ហេតុនេះហើយ គ្នាយើងគប្បីញ៉ាំផ្លែឈើមួយចំនួនខាងក្រោមជាប្រចាំ ដើម្បីទទួលបានសម្រស់កាន់តែទាក់ទាញ។
១. ផ្លែម្នាស់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្លែម្នាស់ក៏ជាប្រភពនៃគ្រឿងផ្សំធម្មជាតិដែលជួយឲ្យស្បែកភ្លឺថ្លាដូចទៅនឹងពពួកផ្លែក្រូចដែរ។ ដើម្បីការពារស្បែកពីភាពចាស់ ស្រីៗយើងគប្បីញ៉ាំម្នាស់ជាទៀងទាត់ ពីព្រោះផ្លែឈើមួយប្រភេទនេះផ្ទុកសារធាតុចិញ្ចឹមជាច្រើនដូចជា ម៉ាញេស្យូម វីតាមីនB វីតាមីនC និងផូស្វ័រ ព្រមទាំងជាតិសរសៃ ដែលអាចជួយទ្រទ្រង់សុខភាពបេះដូង ខួរក្បាល ប្រព័ន្ធភាពស៊ាំ និងឆ្អឹង។
២. ផ្លែក្រូច
ដូចគ្នានេះដែរ ផ្លែក្រូចអាចជួយជំរុញការផលិតជាតិខូឡាជែនក្នុងរាងកាយបែបធម្មជាតិ ដែលអាចរក្សាភាពយឺតនៃស្បែក និងជួយឲ្យស្បែករបស់យើងក្មេងជាងវ័យ។ បន្ថែមពីនេះ ផ្លែក្រូចផ្ទុកវីតាមីនC ដែលមានសមត្ថភាពក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ។
៣. ឪឡឹក
ផ្លែឪឡឹកផ្ទុកជាតិទឹករហូតដល់៩០% ដែលមានគុណប្រយោជន៍ជួយឲ្យស្បែកមើលទៅក្មេងជាងវ័យ និងស្រស់ថ្លា។ លើសពីនេះ ឪឡឹកក៏ផ្ទុកទៅដោយសារធាតុLycopene ដែលជួយការពារស្បែកពីការបំផ្លាញដោយកាំរស្មីUV។
៤. ផ្លែទទឹម
ចំណែកផ្លែទទឹមសម្បូរទៅដោយជាតិខូឡាជែន ដែលជួយឲ្យស្បែកមើលទៅក្មេងជាងវ័យ។ ពិសេសជាងនេះទៅទៀត ផ្លែឈើមួយប្រភេទនេះក៏ជួយទប់ស្កាត់បញ្ហាកើតមុន ក៏ដូចជាបំពេញជាតិទឹកនៃស្បែក។ ដូចនេះ គ្នាយើងគប្បីញ៉ាំទឹកទទឹម ដើម្បីបង្កើនសមត្ថភាពក្នុងការរក្សាជាតិខូឡាជែនក្នុងរាងកាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]