រាជធានីភ្នំពេញ៖ យោងតាមលិខិតមួយរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ជូនដល់ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ស្តីអំពីការក្រើនរំលឹកពង្រឹងបន្ថែមទឿតនូវការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ និងបន្តយកចិត្តទុកដាក់ប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្នុងនោះ បើតាមលិខិតនោះ បានឱ្យដឹងថា ដើម្បីឲ្យកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ កាន់តែមានប្រសិទ្ធភាពថែមទៀត ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកពង្រឹងបន្ថែមទៀត នូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយដាក់ចេញនូវការណែនាំដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ខិតខំជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានសម្រេចគោលដៅ។

២. យកចិត្តទុកដាក់ថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមទីតាំងព្យាបាល និងមន្ទីរពេទ្យ ក៏ដូចជានៅតាមផ្ទះធ្វើយ៉ាងណាកាត់បន្ថយ ឲ្យបានជាអតិប្បរមានូវអត្រាឈឺធ្ងន់ និងស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានល្អ និងគ្រប់ជ្រុងជ្រោយ តាមមគ្គុទេសក៍សម្រាប់គ្រប់គ្រង និងព្យាបាលជំងឺកូវីដ-១៩ នៃព្រះរាជាណាចក្រកម្ពុជា ដែលចេញដោយក្រសួងសុខាភិបាល។

៣. ធ្វើការអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋប្រតិបត្តិឲ្យបានត្រឹមត្រូវ នូវវិធានការសុខាភិបាល ដោយរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន «៣ការពារ ៣កុំ» សំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាឆ្លងថ្មី ឲ្យបានជាអតិប្បរមា៕

ឯកឧត្តម ម៉ម ប៊ុនហេង
សេចក្តីជូនដំណឹងរបស់ក្រសួង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]