រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមគេហទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ (Phnom Penh Gendarmerie) បានប្រកាស​ពីលេខសម្រាប់​អន្តរាគមន៍​បន្ទាន់​ ដោយអាចខលមកកាន់លេខ 1291 ក្នុងករណីបើសិនជាប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ  ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, Line របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញផ្ទាល់តែម្តង។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លេខសម្រាប់ទំនាក់ទំនងពេលមានអាសន្នបន្ទាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]