រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យចំពោះអ្នកដែលចោលសំរាមផ្ដេសផ្ដាសគ្មានការទទួលខុសត្រូវ ក្រោយពីបញ្ចប់ការអប់រំផ្សព្វផ្សាយអនុក្រឹស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជន ដើម្បីកែប្រែទម្លាប់របស់ប្រជាពលរដ្ឋមួយចំនួន។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៍មាន Fresh News។
ក្នុងនោះ មន្ទីរបរិស្ថានរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ បានបើកវគ្គបណ្តុះបណ្តាល ជុំវិញការអនុវត្តយន្តការផាកពិន័យ ចំពោះអំពើល្មើសនានា ដែលមានចែងក្នុងជំពូក៧ នៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជន។ ដោយវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តធ្វើឡើង កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបថា ក្នុងវគបណ្តុះបណ្តាលខាងលើនេះ មានវត្តមាន ចូលរួមពី លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ, លោក គាត រង្សី ប្រធានមន្ទីរបរិស្ថាន, លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត។
ជាមួយគ្នានោះ លោក គាត រង្សី ប្រធានមន្ទីបរិស្ថាន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានមន្ទីរបរិស្ថាន សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានដំណើការជាបន្តបន្ទាប់ទាំង១៤ខណ្ឌ ដោយចាប់ចេញដំណើរពីខណ្ឌដូនពេញ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវបិទវគ្គបញ្ចប់ នៅក្នុងខណ្ឌច្បារអំពៅ។
តាមរយៈវគ្គបណ្ដុះបណ្ដាលអប់រំផ្សព្វផ្សាយនេះ មានមន្ដ្រីពាក់ព័ន្ធចូលរួមដូចជា ចៅសង្កាត់ នគរបាលប៉ុស្តិ៍ មេភូមិ ភ្នាក់ងារប្រមូលសំរាមសរុបទាំងអស់៩៩៥នាក់ ក្នុងគោលបំណងផ្តល់ការយល់ដឹងឲ្យកាន់តែច្បាស់លាស់ពីច្បាប់ នៃការផាកពិន័យលើអ្នកចោលសំរាមផ្តេសផ្តាស់ គ្មានស្មារតីទទួលខុសត្រូវ។
លោក ហួត ហៃ បានថ្លែងថា ការអនុវត្តយន្តការផាកពិន័យ ចំពោះអំពើល្មើសនានា មានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន គឺជាការកែទម្លាប់ការចោលសំរាមពាសវាលពាសកាល កែទម្រង់លើការប្រមូលសំរាម ទុកដាក់សំរាម និងការដឹកសំរាមចេញទៅក្រៅក្រុង។
ក្នុងនោះ លោកអភិបាលរងរាជធានីភ្នំពេញរូបនេះ ការយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល គឺកែទម្រង់តាមរយៈការបន្ថែមក្រុមហ៊ុនប្រមូលសំរាមពី១ក្រុមហ៊ុន ឡើងដល់៣ក្រុមហ៊ុន ដែលធ្វើឲ្យសកម្មភាពប្រមូលសំរាម ដំណើរការទៅបានល្អមិនមានការកកស្ទះដូចពេលមុន ហើយក៏មិនត្រូវបានក្រុមហ៊ុនតែ១ យកសំរាមធ្វើជាចំណាប់ខ្មាំងនោះដែរ៕
ប្រភព៖ FN
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]