អាមេរិក៖ នាពេលថ្មីៗនេះ អ្នកជំនួញអាមេរិក លោក Bill Gates បាននិយាយក្នុងថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ​ឱ្យ​ដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់​ឱ្យ​បារម្ភចំពោះការវិវត្តិ៍ចំពោះវីរុសអូមីក្រុងនៅក្នុងសកលលោក ដោយសូម្បីតែលោកក៏បានលុបចោលគម្រោងថ្ងៃឈប់សម្រាករបស់ខ្លួនផងដែរ។

ដោយឡែក នាពេលកន្លងមក មិត្តភក្តិជិតស្និទ្ធមួយចំនួនរបស់អ្នកជំនួញម្នាក់នេះ ទើបតែបានឆ្លងកូវីដ១៩ផ្ទួនៗគ្នា ដែលធ្វើ​ឱ្យ​​លោកមានក្តីកង្វល់ និងបារម្ភថាពិភពលោកអាចឈានដល់ចំណុចអាក្រក់មួយនេះជំងឺឆ្លងមួយនេះបាន នៅថ្ងៃខាងមុខ។ អូមីក្រុងអាចចម្លងលឿនជាងវីរុសផ្សេងៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ ឆាប់ៗនេះវានឹងមានវត្តមាននៅស្ទើរតែគ្រប់ប្រទេសនៅពិភពលោក។ អ្វីដែលអាក្រក់ខ្លាំងជាងនេះនោះ គឺតើវីរុសនេះអាចបង្ក​ឱ្យ​អ្នកមានអាការៈអាក្រក់ដល់កម្រិតណា ទោះបីជាពេលនេះវាធ្វើទុក្ខបានពាក់កណ្តាលវីរុសដែលតាពិតមែន ប៉ុន្តែនៅថ្ងៃមុខនឹងទៅជាយ៉ាងណាក៏យើងមិនដឹងដែរ គ្រាន់តែដឹងថាវាឆ្លងលឿនខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Bill Gates បានព្រមានបែបនេះ នៅពេលដែលសហរដ្ឋអាមេរិកកំពុងមានការកើនឡើងនៃការឆ្លងអូមីក្រុង ដោយមានចាប់ពី ៣ភាគរយទៅ ៧៣ភាគរយនៃករណីកូវីដ១៩ របស់អាមេរិកទាំងអស់ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ។ បន្ថែមពីលើនេះ លោកក៏បានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋ​ឱ្យ​ចាក់វ៉ាក់សាំងកូវីដ១៩ ដូសជម្រុញគ្រប់គ្នាដើម្បីការពារខ្លួនជៀសឆ្ងាយពីជំងឺនេះដែរ។

ជាចុងក្រោយ Bill Gates បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់គ្នាថា ស្ថានការណ៍មិនអាចដូច្នេះរហូតនោះទេ ថ្ងៃណាមួយជំងឺឆ្លងរាតត្បាតនឹងបញ្ចប់ ហើយពួកយើងអាចនឹងវិលត្រឡប់មករកគ្នាវិញបាន ក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោក Bill Gates

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]