ថៃ៖ ថ្វីត្បិតតែមានអាយុ​វ័យ​ក្មេងមែន តែតារាស្រី Best Rakwanee ​ហាក់ទទួលបានភាពជោគជ័យ នៅក្នុងការងារ ព្រមទាំងមានភាព​ការ​រីក​ចម្រើនជាបន្តបន្ទាប់ ​ដែលធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចូលចិត្ត និងតាមដានពីជីវិតរស់នៅរបស់នាង នាពេលបច្ចុប្បន្ននេះ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗ​នេះ តារាស្រី Best បាននាំឲ្យឃើញ នូវទិដ្ឋភាពយ៉ាងពិសេស នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃ ដែលមានការ​តុប​តែងយ៉ាងប្រណីត ជាមួ​យនឹងគ្រឿងប្រើប្រាស់ផ្សេងៗជាច្រើន។ ម៉្យាងវិញទៀត ផ្ទះមួយនេះ ត្រូវបានគេដឹងថា នាងបានទិញដោយខ្លួនឯង ក្នុងតម្លៃ ៣០ លានបាត (ប្រហែល ៨៨ ម៉ឺនដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីផ្នែកខាងក្នុងផ្ទះ គឺពិតជាមានការតុបតែងដ៏ត្រជាក់ភ្នែក ពោពេញដោយផ្ទៃពណ៌ស និងប្រើប្រាស់គ្រឿងលម្អសំខាន់ៗ ដូចជា ​ថ្មម៉ាប​ ដើម្បីឲ្យ​ផ្ទះ​ទាំងមូលកាន់តែមានសោភ័ណភាព។ លើសពីនេះ នៅជាន់​ផ្ទាល់​ដី​ ដែលមាន​បន្ទប់​ទទួល​ភ្ញៀវ​ ក៏មានការតែង​ចង្កៀងភ្លើង​ យ៉ាង​ប្រណីត ជួយបង្កើតបរិយាកាស និងកែតម្រូវ កម្រិតពន្លឺ ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

 Best
 Best
Best
ទិដ្ឋភាពក្នុងផ្ទះរបស់ Best
ទិដ្ឋភាពក្នុងផ្ទះរបស់ Best
ទិដ្ឋភាពក្នុងផ្ទះរបស់ Best
ទិដ្ឋភាពក្នុងផ្ទះរបស់ Best
ទិដ្ឋភាពក្នុងផ្ទះរបស់ Best
ទិដ្ឋភាពក្នុងផ្ទះរបស់ Best
ទិដ្ឋភាពក្នុងផ្ទះរបស់ Best
ទិដ្ឋភាពក្នុងផ្ទះរបស់ Best

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]