ភ្នំពេញ​៖ នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមវង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍសហគ្រិនភាព​។

   ឯកឧត្តម វង្សី វិស្សុត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា៖​​

  កម្មវិធី “ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១”

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍បន្តទៀតថា៖​​

កម្មវិធី “ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១ត្រូវបានរៀបចំអស់រយៈពេលពេញ១ឆ្នាំ ដែលតម្រូវឲ្យមានការលើកទឹកចិត្តទៅតាមតម្រូវការរៀងៗខ្លួន ជាលទ្ធផលមានជ័យលាភីសរុបចំនួន ១៤ ពាន៖ ពានរង្វាន់ពន្លកសហគ្រិនខ្មែរ(Highschool Awards) មាន ៣ពានរង្វាន់ បានសហការជាមួយដៃគូ DancingRains ផ្តោតលើសិស្សានុសិស្សវិទ្យាល័យ ដើម្បីទទួលបានការជម្រុញឲ្យក្លាយជាទំពាំងស្នងឬស្សី ក្នុងវិស័យសហគ្រិនភាព។

ពានរង្វាន់សហគ្រិនក្នុងធុរកិច្ចបង្កើតថ្មី(Startup Awards) មាន ៦ពានរង្វាន់ ដែលបានសហការជាមួយដៃគូ Mango Tango Asia ផ្តល់ជាវេទិកាក្នុងការបង្ហាញពីគំនិតផ្តួចផ្តើម ដើម្បីបំប្លែងគំនិតទាំងនោះជាអាជីវកម្មដែលមានតំរូវការក្នុងទីផ្សារ​។

ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា(SME Awards) មាន ៥ពានរង្វាន់ ដែលមានកិច្ចសហការពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្នុងគោលបំណងបង្កើតបរិយាកាសសមរម្យក្នុងការផ្សព្វផ្សាយបន្ថែមពីអាជីវកម្មជាសាធារណៈ បង្កើតបណ្ដាញទំនាក់ទំនងជាមួយដៃគូវិនិយោគ ជួយសម្រួលនិតិវិធីប្រតិបត្តិការ និងការអនុលោមតាមច្បាប់​​ដែលគាំទ្រដល់ការលូតលាស់របស់សហគ្រាសធនតូចនិងមធ្យម។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖​​

កម្មវិធីទាំងមូលបានបញ្ចប់ដែលមានការចូលរួមពីភ្ញៀវកិត្តិយស ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន។ គួរបញ្ជាក់ផងដែរថា សហគ្រិនខ្មែរ ជាស្ថាប័នទី១ ដែលបានរៀបចំកម្មវិធីលើកកម្ពស់វិស័យសហគ្រិនភាពទាំង ៣ប្រភេទ ក្នុងកំឡុងពេលវិបត្តិកូវិដ១៩ ក្នុងឆ្នាំតែ១ ហើយសម្រេច និងបញ្ចប់បានក្នុងពេលតែ១​។ បន្ថែមពីនេះ សហគ្រិនខ្មែរ រំពឹងថានឹងបន្តរៀបចំកម្មវិធី ប្រកួតនិងប្រគល់ពានរង្វាន់ បែបនេះឲ្យក្លាយជាព្រឹត្តិការណ៏ប្រចាំឆ្នាំ ក្នុងការលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកឲ្យចូលរួមប្រកួតប្រជែងបង្កើន សមត្ថភាព និងអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។ ដោយឡែកសហគ្រិនដែលមិនបានដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ ​ហើយយល់ថាខ្លួនមានសមត្ថភាពពេញលេញ សូមដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ នាឱកាសក្រោយៗទៀត៕

សមាជិកបរធនបាល និង ក្រុមប្រឹក្សាយោបល់ របស់សហគ្រិនខ្មែរ

ក្រុមបេក្ខជនជ័យលាភីដែលទទួលបានពានរង្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]