រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា កាលពីដើមខែធ្នូកន្លងទៅថ្មីៗនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញ សម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងឱ្យ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែត្រូវឆ្លងកាត់ការបោះឆ្នោត។
ជាមួយគ្នានេះ គេឃើញមាន បណ្តាក្រសួង បុគ្គលល្បីមានឈ្មោះបោះសម្លេង ក្នុងប្រទេសជាច្រើន បានគាំទ្រសម្តេចជាខ្លាំង ដោយបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាសាកសមនិងមានសមត្ថភាព ក្នុងតំណែងមួយនេះជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ សម្តេចតេជោ បានបង្ហោះសារលិខិតសម្ងាត់ដែល ឯកឧត្តម ហ៊ុន ម៉ាណែត ធ្លាប់សរសេរមកឪពុក ពិភាក្សាពី ការសិក្សានិងជំនាញរបស់ឯកឧត្តម កាលកំពុងសិក្សានៅក្រៅប្រទេស ដែលមានការតស៊ូយ៉ាងស្វិតស្វាញជាខ្លាំង រហូតដល់ថ្នាក់ ឯកឧត្តម ហ៊ុន ម៉ាណែត មានឪពុកបង្កើតជានាយករដ្ឋមន្ត្រី តែនៅ ស៊ូស៊ីឈ្នួលបេះផ្លែប៉ោមឲ្យគ្រួសារមួយ នៅបារាំង ដើម្បីរៀនសូត្រពីភាសាបារាំងឲ្យបានស្ទាត់ជំនាញ ថែមទៀតផង៕
នេះបើយោងតាម ការបង្ហោះសារពី ទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ដូច្នេះ ថា ៖
ប្រភព ៖ Samdech Hun Sen, Cambodia Prime Minister
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]