ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងវិស័យសិល្បៈចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ ក៏បានសាងកេរ្តិ៍ឈ្មោះដ៏ល្បី និងមានការគាំទ្រពីទស្សនិកជនយ៉ាងខ្លាំង ជាមួយនឹងទឹកដមសំនៀងដ៏ពីរោះ ក្នុងបទចម្រៀងដ៏ពេញនិយមជាច្រើន។
ដោយឡែក បើងាកមកចាប់អារម្មណ៍ ទៅលើជីវិតឯកជនរបស់ តារាចម្រៀងស្រីរូបនេះ ឃើញថា ថ្មីៗនេះ អ្នកនាង ឈួន សុវណ្ណឆៃ បានបង្ហាញពីដំណឹងដ៏រំភើប និងភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម ជាមួយនឹងរូបភាពមួយសន្លឹក នៅក្នុងពេលរៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួន ប៉ុន្តែរូបនាង នៅមិនទាន់បើកបង្ហាញមុខគូដណ្ដឹងជាផ្លូវការនៅឡើយទេ បានត្រឹមតែពោលពាក្យយ៉ាងខ្លីថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីបានឃើញហើយ មហាជនជាច្រើន ក៏បានបង្ហាញពីអារម្មណ៍រីករាយ និងត្រេកអរ ចំពោះរូបនាង ដែលបានរកឃើញពីគូជីវិតពិតប្រាកដម្នាក់ ព្រមទាំងរង់ចាំតាមដាន មើលមុខមាត់គូដណ្ដឹងរបស់នាង ក្នុងពេលឆាប់ខាងមុខនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]