កម្សាន្ត៖ ជាការពិតណាស់ ពិធីមង្គលការ តារាចម្រៀងប្រុស លោក នៅ ស៊ីនឿន បានបញ្ចប់ទៅកាលពីថ្ងៃទី ២២ ខែ១២ ម្សិលមិញនេះ ដែលមើលទៅពពេញទៅដោយភាពសប្បាយរីករាយ និងក្តីសុខសុភមង្គលខ្លាំងមែនទែន ដែលមានវត្តមានមិត្តរួមសិល្បៈមកសឹងពីគ្រប់ទិសទីយ៉ាងអធិកអធម ដើម្បីចូលរួមអបអរសាទរជូនពរជ័យដល់គូស្វាមីភរិយាថ្មីមួយគូនេះផងដែរ។

យ៉ាងណាមិញ គេសង្គេតឃើញមិត្តរួមសិល្បៈបីគូដែលមានវត្តមានតាំងពីដើមកម្មវិធីរហូតដល់បញ្ចប់កម្មវិធី។ ប៉ុន្តែអ្វីដែល ធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍នោះគឺ តារាបីដួង មានដូចជា អ្នកនាង ឱក សុគន្ធកញ្ញា កែវ ចាន់និមល និងលោក នី រតនា បានបណ្តីរគូស្វាមីភរិយា ចូលរួមពិធីមង្គលការយ៉ាងត្រសង ដែលមើលទៅគឺពពេញទៅដោយក្តីសុខដើម្បីឲ្យមើលទៅកាន់តែមានភាពអ៊ូរអរក្នុងកម្មវិធីឡើងមួយកម្រិតទៀត៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ក្រោយឃើញបែបនេះ ក៏មានហ្វេនៗអ្នកគាំទ្ររបស់ កូនម្លោះលោក នៅ ស៊ីនឿន ក៏ដូចជាកំពូលតារាដែលបានចូលរួម បានចូលទៅខមិនជូនពរយ៉ាងគក្រិកគ្រេងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នី រតនា និង ភរិយា
នី រតនា និង ភរិយា
នី រតនា និង ភរិយា និង កែវ ចាន់និមល និង ស្វាមី
នី រតនា និង ភរិយា និង ឱក សុគន្ធកញ្ញា
រូបភាព
ឱក សុគន្ធកញ្ញា
កែវ ចាន់និមល និងស្វាមី
នីរតនា
ឱក សុគន្ធកញ្ញា
នី រតនា
កែវ ចាន់និមល និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]