ចិន៖ យោងតាមអាជ្ញាធរចិនបានឱ្យដឹងថា អ្នកមានឥទ្ធិពលលើអ៊ីនធឺណិតដ៏ល្បីរបស់ចិនម្នាក់ ត្រូវបានពិន័យជាប្រាក់ចំនួន ២១០ លានដុល្លារសម្រាប់ការគេចមិនបង់ពន្ធជូនរដ្ឋ។
នារីម្នាក់ឈ្មោះ Huang Wei ត្រូវបានគេស្គាល់ថាជា Viya គឺជាតារាលក់ផលិតផលអនឡាញ ដែលមានអ្នក Follower រាប់លាននាក់។ នាងបានប្រើវេទិការបស់នាងដើម្បីលក់ផលិតផលជាច្រើនប្រភេទ។Viya គឺជាតារាដ៏ធំបំផុតមួយនៅលើទីផ្សារសម្លៀកបំពាក់ឌីជីថលរបស់ Alibaba Taobao ដែលជាកន្លែងដែលអ្នកមានឥទ្ធិពលព្យាយាមលក់របស់របរទៅឱ្យអ្នកទស្សនា នៅលើការផ្សាយបន្តផ្ទាល់ នេះបើយោងតាមកាសែត Bloomberg ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា នារីវ័យ៣៦ ឆ្នាំរូបនេះ មានអ្នក Follower ជាង ៨០លាននាក់នៅលើកម្មវិធី Taobao និង ១៨ លាននាក់នៅលើ Weibo ដែលជាវេទិការ microblogging ។គួរបញ្ជាក់ផងដែរថា នេះជាការផាកពិន័យការគេចពន្ធលើកទីពីរដែលបានប៉ះពាល់លើអ្នកផ្សាយបន្តផ្ទាល់ពាណិជ្ជកម្មតាមអ៊ីនធឺណិតចាប់តាំងពីខែវិច្ឆិកា កន្លងមក។
កាលពីថ្ងៃចន្ទនេះ រដ្ឋបាលពន្ធដាររបស់ចិន នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនបាននិយាយថា Viya បានគេចវេសពីការបង់ពន្ធតិចជាង ៧០៣ លានយន់ (១១០ លានដុល្លារអាមេរិក) ។
បើតាមសេចក្តីសេចក្តីថ្លែងការណ៍ដដែល បានឱ្យដឹងថា នារីលក់ផលិតផល Viya រូបនេះ ត្រូវបានចោទប្រកាន់ពីបទគេចពន្ធពីឆ្នាំ ២០១៩ដល់ឆ្នាំ ២០២០ ដោយលាក់បាំងប្រាក់ចំណូលផ្ទាល់ខ្លួន និងប្រកាសមិនពិតពីប្រភពចំណូលមួយចំនួន។
នៅក្នុងសារបង្ហោះនៅលើគណនី Weibo របស់នាង Viya បាននិយាយថានាងពិតជា "សុំទោសជាខ្លាំង" ។ នារីលក់ផលិតផលអនឡាញរូបនេះ បានបន្តទៀតថា៖ «ខ្ញុំសូមទទួលយកយ៉ាងហ្មត់ចត់ចំពោះការដាក់ទណ្ឌកម្មដែលធ្វើឡើងដោយអាជ្ញាធរពន្ធដារ»។
យោងតាមកាសែត AFP ពេលនេះគណនីរបស់ Viya បានបាត់ពីវេទិកាអនឡាញធំៗកាលពីថ្ងៃអង្គារ ដោយទំព័រផ្សាយផ្ទាល់របស់នាងនៅលើគេហទំព័រទិញទំនិញ Taobao មិនអាចចូលដំណើរការបានឡើយ៕
ប្រភព៖ Wion News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]