រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ «អូមីក្រុង» មាន៨ករណី ប៉ុន្តែសូមកុំមានការ ភិតភ័យ ស្លន់ស្លោឲ្យសោះ ទោះបីជាវាមានការឆ្លងលឿនក្តី ។
សម្តេចបញ្ជាក់ថា«ថ្ងៃនេះឆ្លង៤នាក់ ក្នុងនោះនាំចូល២នាក់ ឆ្លងជំងឺកូវីដអូមីក្រុង ។ ឥលូវ «អូមីក្រុង» កំពុងវត្តមាននៅកម្ពុជា៨ករណី ប៉ុន្តែអឺរ៉ុបធ្ងន់ធ្ងរហើយ ឯយើងកុំស្លន់ស្លោពេក អ្នកឆ្លងនេះបានកំពុងដាក់ព្យាបាលនៅមួយកន្លែងក្នុងមជ្ឈមណ្ឌលព្យាបាលហង់ស៊ិន» ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ សម្តេចមានប្រសាសន៍បន្តថា អ្នកដែលឆ្លងជំងឺអូមីក្រុងតាមការពិនិត្យមិនមានភាពធ្ងន់ធ្ងរនោះទេ ខណៈកូវីដដែលសម្លា.ប់មនុស្ស គឺដែលតា ។ ពេលនេះអូមីក្រុងបានកំពុងវាយប្រហារនៅបណ្តាប្រទេសលើពិភពលោកខ្លាំងក្លា នៅសហរដ្ឋអាមេរិក និងនៅអឺរ់ុប ព្រោះសមត្ថភាពចម្លងរបស់ វីរុសបំប្លែងថ្មី អូមីក្រុង គឺឆ្លងលឿនជាងវីរុសបំប្លែងថ្មីមុនៗ និងឆ្លងលឿនជាង «ដែលតា» ទៅទៀត ។
សម្តេចថា សូមប្រជាពលរដ្ឋរក្សាវិធានការសុខាភិបាល «៣កុំ ៣ការពារ» ឲ្យបានជាប់និច្ច នោះយើងនឹងបានផល ។ ជំងឺកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» បានឆ្លងលឿនជាងជំងឺកូវីដ ១៩ បំម្លែងថ្មី«ដែលតា»ទៀត ហើយវាបានកំពុងតែវាយប្រហារនៅអាមេរិក និងអឺរ៉ុប សម្តេច ក៏បានជំរុញឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ និងទី៤ ដល់មន្ត្រីជួរមុខថែមទៀត ដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩ ៕
ប្រភព ៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]