ថៃ៖ ជាការពិតណាស់ ក្រៅពីការងារសិល្បៈហើយ តារាសម្ដែងស្រី​ Taew Natapohn កាន់តែត្រូវបានមហាជនជាច្រើន ចូលចិត្តតាមដានទៅលើជីវិតរស់នៅផ្ទាល់ខ្លួន ដោយមួយរយៈនេះ រូបនាងតែងតែផ្ដល់នូវស្នាមញញឹម ក៏ដូចជាសកម្មភាពដ៏មានក្ដីសុខយកមកបង្ហាញជូនហ្វេនៗ បានទស្សនាទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រីរូបនេះ ស្រាប់តែបានចេញមកជាមួយនឹង រូបថតថ្មីចុងក្រោយដ៏គួរឲ្យចាប់អារម្មណ៍ ដែលបានបង្ហោះនៅលើ Instagram បង្អួត​សម្រស់ និងភាព​ផ្អែមល្ហែម​ ដែលមានវត្តមានបងស្រីរបស់នាងនៅក្នុងនោះ ​ឈរ​ជិតគ្នា ក្រោមបរិយាកាស​ធម្មជាតិ​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់បំផុតនោះ តាមរយៈរូបភាពនេះ ពិតជាបានបង្ហាញឲ្យឃើញថា តារាស្រី Taew និង បងស្រីរបស់នាង ពិតជាមានមុខមាត់ស្រដៀងគ្នាខ្លាំង ទៅលើទម្រង់មុខមាត់ ធ្វើឲ្យអ្នកទស្សនាមួយចំនួនសឹងតែច្រឡំគ្នា ដោយស្មានតែជាកូនភ្លោះទៀតផង ជាពិសេស នៅក្នុងការបង្ហាញខ្លួនលើកនេះ នាងរួមទាំងបងស្រី ថែមទាំងទទួលបានការសរសើរ​ ពី​ភាព​ឡូយឆាយ​របស់ពួកគេទាំងពីរ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Taew 
Taew 
Taew 
Taew 
Taew និង បងស្រី 
Taew និង បងស្រី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]