សៀមរាប៖ ពិណាស់ បើទោះបី វ័យត្រឹមតែ ២២ឆ្នាំពិតជាក្មេងមែន តែបវរកញ្ញា ងិន ម៉ារ៉ាឌី មានសមត្ថភាពអាចធ្វើឲ្យ គណៈកម្មការជ្រើសរើសរូបនាង ជាតំណាងកម្ពុជាក្នុងឆាកការប្រកួតខ្នាតអន្តរជាតិ ខណៈការប្រកួតបានបញ្ចប់ មិនទាន់បានជ័យលាភីក្តី តែរូបនាងធ្វើឲ្យ មហាជនខ្មែរមិនតិចនាក់ទេ បង្ហាញមោទនភាពចំពោះខ្លួន។
ជាងនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សម្រស់ដ៏ស្រឯមស្រស់ ជាមួយនឹង ស្នាមញញឹមដ៏ផ្អែមល្ហែម ដែលកំពុងរាយមន្តស្នេហ៍ គួបផ្សំកែវភ្នែកដ៏ស្រទន់របស់ ម៉ារ៉ាឌី កំពុងតែបន្តឆាប់យកចំណាប់អារម្មណ៍បណ្ដាអ្នកគាំទ្រឲ្យលង់ស្រលាញ់លើរូបនាងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង រូបភាពថ្មីៗ ពីរបីសន្លឹករបស់ ម៉ារ៉ាឌី ដែលទើបតែបានបង្ហោះថ្មីៗនេះ នៅលើបណ្ដាញសង្គម Instagram បានរាយមន្តស្នេហ៍យ៉ាងខ្លាំង ជាមួយនឹងឈុតប្រពៃណីបុរាណខ្មែរ បាំងឆ័ត្រមានទេសភាពប្រាសាទអង្គរវត្តអមពីក្រោយ អមជាមួយស្នាមសើចយ៉ាងស្រស់ប្រិមប្រិយរបស់ ម៉ារ៉ាឌី ធ្វើឲ្យរូបភាពាទាំងនេះទាក់ទាញខ្លាំងមែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]