ចិន៖ ប្រជាជនចិនជាង ១៣ លាននាក់នៅក្នុងទីក្រុង Xi'an របស់ប្រទេសចិន ត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ ខណៈដែលអាជ្ញាធរព្យាយាមដោះស្រាយការផ្ទុះឡើងនៃកូវីដ១៩។
ទីក្រុងភាគខាងជើងនេះ បានប្រកាសរកឃើញករណីឆ្លងចំនួន ១៤៣ករណី ចាប់តាំងពីថ្ងៃទី ៩ ខែធ្នូ។នៅក្រោមការរឹតបន្តឹងថ្មីដែលបានប្រកាសកាលពីថ្ងៃពុធ មានតែមនុស្សម្នាក់ប៉ុណ្ណោះក្នុងមួយគ្រួសារត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះរៀងរាល់ពីរថ្ងៃម្តង ដើម្បីទិញទំនិញសំខាន់ៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា ប្រទេសចិន មានយុទ្ធសាស្ត្រដ៏តឹងរឹងនៃការកម្ចាត់ការចម្លងមេរោគកូវីដឱ្យធ្លាក់មកសូន្យ ដោយប្រើប្រាស់ការធ្វើតេស្តដ៏ធំ និងការបិទខ្ទប់ទីក្រុង ដើម្បីបញ្ឈប់ការផ្ទុះឡើងនៃការឆ្លងវីរុសកូវីដ១៩។ ពេលនេះ ប្រទេសចិន ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ ខណៈដែលខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២នៅខែកុម្ភៈខាងមុខ។អ្នកស្រុក Xi'an មិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីទីក្រុងទេ លុះត្រាតែពួកគេមានកាលៈទេសៈចាំបាច់បំផុត និងមានការយល់ព្រមពីមន្ត្រីប្រចាំការ។
គួរបញ្ជាក់ថា ការរឹតបន្តឹងនេះបានចូលជាធរមាន នៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិន។
គិតមកទល់ពេលនេះ គេនៅមិនទាន់ដឹងថាការដាក់កំហិតនេះ នឹងមានរយៈពេលយូរប៉ុណ្ណានោះទេ ខណៈដែលការធ្វើតេស្តលើប្រជាជនរាប់លាន ត្រូវបានធ្វើឡើងនៅក្នុងក្រុង Xi'an ខេត្ត Shaanxi ។ក្នុងនោះ អាជីវកម្មមិនសំខាន់ ត្រូវបានបិទ ហើយបុគ្គលិករដ្ឋ និងឯកជន ក្នុងតំបន់ ត្រូវណែនាំឱ្យធ្វើការពីផ្ទះ៕
ប្រភព៖ BBC
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]