ភ្នំពេញ៖ អាចថាជារឿងកម្រមួយដែរ ដែលនៅក្នុងការប្រឡងចម្រៀងមានបេក្ខជនអាចទាក់ទាញចំណាប់អារម្មណ៍ របស់គណៈកម្មការបានដល់ថ្នាក់នេះ។ នៅក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំរបស់ទូរទស្សន៍ហង្សមាស ដែលកំពុង តែទទួលបានប្រជាប្រិយភាព Beat The Best ទើបបានបញ្ចប់ សប្តាហ៍ទី៣ ថ្មីៗនេះក្នុងវគ្គ Beat The Judges។
បេក្ខជនម្នាក់មានរូបរាងធម្មតាៗ ការនិយាយស្តីក៏ធម្មតាៗ តែពេលដែលរូបគេបានបញ្ចេញសមត្ថភាពសំឡេង ដ៏ពីរោះធ្វើឲ្យគណៈកម្មការដែលកំពុងត្រង់ស្តាប់នៅអង្គុយលែងស្ងៀមតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សច្រៀងចប់មិនទាន់ បេក្ខជនរបស់កម្មវិធី Beat The Best ដែលមានឈ្មោះថា យ៉ន វ៉ាន់ឆៃ ត្រូវបានគណៈកម្មការសុំឲ្យឈប់នៅមួយកន្លែង ដើម្បីពិនិត្យម៉ៃក្រូហ្វូនថានៅឃ្លាតឆ្ងាយប៉ុនណា។ ទាំងគណៈកម្មការ ឆន សុវណ្ណារាជ និង ពេជ្រ សោភា ចុះពីកៅអីមកសុំពិនិត្យមើល និងសុំឲ្យច្រៀងគោកផ្ទាល់តែម្តង។
មិនត្រឹមតែគណៈកម្មការទេដែលសរសើរមិនដាច់ពីមាត់ នូវសម្លេងដ៏ល្អប្លែករបស់បេក្ខជនមួយនេះ សូម្បីតែ ក្លីបវីដេអូដែលបានបង្ហោះនៅលើឆានែលយូធូបរបស់កម្មវិធី ក៏ច្រូងច្រាងដោយខំមិនស្ញើចសរសើរចំពោះសមត្ថភាពសំឡេងរបស់បេក្ខជនរូបនេះដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best បានឈានចូលមកដល់ សប្តាហ៍ទី៤ ហើយនៅក្នុងថ្ងៃអាទិត្យនេះ ដែលនឹងមានការផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ម៉ោង ៨ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]