រាជធានីភ្នំពេញ៖ ឧកញ៉ា ទុំ សារុត ដែលមហាជនស្គាល់តាមរយៈឈ្មោះ ហៅក្រៅ នាយឃ្លោក កាលលោកនៅជាតារាកំប្លែងល្បីឈ្មោះមួយរូប កាលពីពេលថ្មីៗនេះ ត្រូវបានសភាពាណិជ្ជកម្មកម្ពុជា ប្រកាសបញ្ចូលជាសមាជិកថ្មីរបស់ខ្លួន។
ក្នុងនោះ បើតាមទំព័រហ្វេសប៊ុករបស់សភាពាណិជ្ជកម្មកម្ពុជា បានបង្ហោះឱ្យដឹងថា៖ សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិកថ្មី គឺឧកញ៉ា ទុំ សារុត (នាយ ឃ្លោក) អគ្គនាយកក្រុមហ៊ុន អ៊ីវ៉ូខេម ហ្រ្វីដឹម អ៊ិនធើណេសិនណល (ខេមបូឌា)។
អតីតតារាកំប្លែង នាយ ឃ្លោក ដែលស្ថិតនៅក្នុងក្រុមកំប្លែងនាយកុយរូបនេះ ហាក់ស្ងប់ស្ងាត់ចាកឆ្ងាយពីវិថីសិល្បៈ ក្រោយពីលោកមមាញឹក ក៏ដូចជាជោគជ័យ នៅក្នុងជំនួញរបស់លោក។
សូមរំលឹកផងដែរថា អតីតតារាកំប្លែង លោក ទុំ សារុត ហៅនាយឃ្លោក ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ជាឯកឧត្តមផង និងជាឧកញ៉ាផង កាលពីខែឧសភា ក្នុងឆ្នាំ២០១៤។ តែយ៉ាងណា ថ្វីបើលោកមមាញឹកជាមួយជំនួញយ៉ាងណា នាយឃ្លោក ជានិច្ចកាល តែងលេចមុខក្នុងកម្មវិធីសិល្បៈម្តងកាល ជាពិសេសនោះ ក៏មានលោកចេញមុខផ្តល់ជំនួយផងដែរ នៅពេលដែលមានតារាណាដែលជួបទុក្ខលំបាក ជាដើម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]