បរទេស៖ ក្រឡេកឃើញថា នៅពេលដែលទទួលបាន ការ Surprise ខួបកំណើតពីអ្នកគាំទ្រ ទុកជាមុន កាលពីពេលកន្លងទៅនេះ តារាស្រី Bella ក៏បានបង្ហាញពីអារម្មណ៍រំភើប និងស្នាមញញឹមដ៏រីករាយ ក្រោយពីបានជួបទុក្ខ ក៏ដូចជារឿងប្រេះឆាស្នេហាអស់មួយរយៈ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រី Bella ក៏បានបន្តធ្វើឲ្យសកម្មភាពយ៉ាងរីករាយថែមទៀត ដោយបានទៅវិស្សមកាលក្នុងដំណើរកម្សាន្តទៅប្រទេសស្វីស ជាពិសេស បន្ទាប់ពីបានឈានចូលទៅដល់ភ្លាមៗ តារាស្រីរូបនេះ មិនបង្អង់យូរ ដោយបានបង្ហោះរូបថតដ៏ស្រស់ស្អាតនៅលើ Instagram បង្អួតអ្នកគាំទ្រជាច្រើន ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពទាំងនោះ បានធ្វើឲ្យក្ដីកង្វល់របស់ហ្វេនៗបានរសាយ នៅពេលដែលឃើញ តារាស្រី Bella បានទៅកម្សាន្តយ៉ាងសប្បាយ ជាមួយនឹងទេសភាពស្អាតប្លែកៗនៅឯក្រៅប្រទេស ដែលហាក់ដូចជាកំពុងតែព្យាបាលស្នាមរបួសបេះដូង ក្រោយពីបែកបាក់ស្នេហា និងបានជូនពរឲ្យនាងកាន់តែមានក្ដីសុខនៅក្នុងការកម្សាន្តយ៉ាងពិសេស របស់តារាស្រីរូបនេះ ផងដែរ៕ 

ប្រភព៖ Sanookសូមទស្សនារូបភាពខាងក្រោម៖ 

Bella 
Bella 
Bella 
Bella 
Bella 
រូបភាព Bella នៅក្រៅប្រទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]