រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជា ស្គាល់ហើយ ពិធីករវ័យក្មេងសម្បូរវោហាសព្ទ លោក វី យ៉ារ៉ូ ដែលរូបលោក តែងតែបង្ហាញវត្តមានជាញឹកញយ ក្នុងកម្មវិធីល្បីឈ្មោះបោះសម្លេងជាច្រើនរបស់កម្ពុជា មិនតែប៉ុណ្ណោះ ក្រៅពីការងារជាពិធីករ រូបលោកក៏ជា តារាសម្តែងក្នុងរឿងភាគខ្នាតខ្លី និងថតស្បតពាណិជ្ជកម្មផងដែរ។

យ៉ាងណាមិញ ថ្មីៗ ហាក់បាត់មុខរូបលោកពី កម្មវិធីដែលធ្លាប់តែមានវត្តមានរូបលោក ក្នុងនោះ តារាប្រុសរូបនេះ បានបញ្ជាក់ច្បាស់ថា ខ្លួនកំពុងទទួលយកការព្យាបាលជំងឺផ្លូវចិត្ត ខណៈនោះ ក្រោយព្យាបាលបានមួយរយៈពេលធំ រូបលោក ក៏ហាក់ត្រូវហ្វេនៗដឹងថា និយមដើរលេងលំហែកាយ ជាមួយនឹងទឹកមុខស្រស់បស់ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រ រំពឹងយ៉ាងមុតមាំថា រូបលោកកំពុងតែធូរស្រាលហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេសជាងរាល់ឆ្នាំនោះ ក្រោយទទួលការព្យាបាល​ លទ្ធផលរាងប្រសើរហើយនោះ ពេលនេះ ពិធីករ វី យ៉ារ៉ូ ហោះហើរទៅអាមេរិក ដើរលេងលំហែកាយ វិស្សមកាលឆ្នាំថ្មី តែម្នាក់ឯងធ្វើព្រងើយ ចំហាយសេចក្តីសុខខ្លាំងតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com

វី យ៉ារ៉ូ