កូរ៉េខាងត្បូង៖ តើប្រិយមិត្តហ្វេនៗធ្លាប់ បានស្តាប់បទចម្រៀង MAP OF THE SOUL៖ Persona, MAP OF THE SOUL:7 និង BE ដែរឬទេ? អាល់ប៊ុមដែលលក់ដាច់បំផុតទាំងនេះ ស្ទើរតែមិនមានឱ្យហ្វេនៗបានស្តាប់ឡើយ។ គួររំលឹកថា នៅឯកម្មវិធី MAMA កាលពី ឆ្នាំ ២០១៨ នៅទីក្រុងហុងកុង សមាជិក Jin បានទម្លាយថា BTS បានពិចារណារំសាយក្រុមនៅដើមឆ្នាំនោះ។
ចាប់តាំងពីពេលនោះមក ក្រុម BTS បានពិភាក្សាអំពីការរំសាយរបស់ពួកគេនៅក្នុងការសម្ភាសន៍ និងនៅក្នុងខ្សែភាពយន្តឯកសាររបស់ពួកគេ Break The Silence: The Movie ។
យោងតាមសមាជិក Suga បានឱ្យដឹងថា BTS មានអារម្មណ៍រងសម្ពាធដោយការយកចិត្តទុកដាក់លើការងារដែលពួកគេកំពុងទទួល ប៉ុន្តែបន្ទាប់ពីសម្រាករយៈពេលខ្លី ពួកគេក៏អាចបន្តបាន។យើងរងសម្ពាធ ដូចជាថា... អ្វីទាំងអស់ដែលយើងបានធ្វើគឺឧស្សាហ៍ធ្វើការងាររបស់យើង ប៉ុន្តែនៅពេលនោះយើងបានឮថាយើងបានរួមចំណែកដល់ប្រទេសជាតិ ដូច្នេះយើងត្រូវបានគេដាក់សម្ពាធយ៉ាងខ្លាំង។ ការសម្រាកបានធ្វើឱ្យយើងស្រស់ស្រាយច្រើន ហើយពេលសម្រាកមួយខែវាធ្វើឱ្យយើងចង់សម្តែងឡើងវិញ។នៅក្នុងបទសម្ភាសន៍ថ្មីជាមួយ GQ Korea សមាជិក RM បានលើកឡើងពីការរំសាយនៅពេលត្រូវបានសួរអំពីការលំបាក និងការភ័យខ្លាចរបស់លោក។
GQ Korea: នៅក្នុងភាពយន្តឯកសាររបស់ BTS Break the Silence អ្នកបាននិយាយអំពីការភ័យខ្លាចរបស់អ្នក។ ហើយបទទោលរបស់អ្នក 'Always' មានអត្ថបទចម្រៀងដែលអ្នកបានសរសេរក្នុងអំឡុងពេលមានការលំបាក។ ហេតុអ្វីបានជាអ្នកយល់ថាវាសំខាន់ក្នុងការទទួលស្គាល់ ទទួលយក ចងក្រងឯកសារ និងចែករំលែកការភ័យខ្លាចរបស់អ្នក?ខណៈពេលដែលតារាល្បីៗជាច្រើនជ្រើសរើសរក្សាអាថ៌កំបាំងដោយឃ្លាតឆ្ងាយពីសាធារណៈជន RM ចូលចិត្តបើកចំហជាមួយអ្នកគាំទ្ររបស់គាត់អំពីការតស៊ូដែលគាត់កំពុងឆ្លងកាត់។ នេះរួមបញ្ចូលទាំងការពិភាក្សាអំពីការរំសាយ។
RM: តារាល្បីៗ តារា និងសិល្បករជាច្រើនជ្រើសរើសអាថ៌កំបាំង ដោយចង់ឱ្យគេមើលឃើញថាជាតួរលេខអាថ៌កំបាំង។ ប្រហែលជាដោយសារពួកគេមានរឿងអាស្រូវច្រើន ឬដោយសារពួកគេមិនចង់បើកចំហរ។ ចំពោះខ្ញុំផ្ទាល់ គិតថាវាជាការល្អក្នុងការចែករំលែកជាមួយអ្នកគាំទ្ររបស់យើងទាំងល្អ និងអាក្រក់ គុណសម្បត្តិ និងគុណវិបត្តិ និងសម្ពាធដែលកំពុងធ្លាក់មកលើពួកយើង។
RM បានបន្តថា "តាមទស្សនៈរបស់អ្នកខាងក្រៅ" ។ “វាអាចមើលទៅហាក់ដូចជាជោគជ័យរបស់ BTS បានកើនឡើងយ៉ាងគំហុក ប៉ុន្តែវាមិនពិតនោះទេ។ តែប្រហែលជាមិនចាំបាច់ត្រូវបង្ហាញថាយើងបានពិចារណារំសាយទេ ប៉ុន្តែពេលខ្លះការសារភាពអាចធ្វើឲ្យមនុស្សកាន់តែខ្លាំងឡើង»៕
ប្រភព៖ koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]