ចិន៖ ថ្មីៗនេះ យោង​តាម​ប្រភពដ៏ល្បីមួយ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ២២ ខែ​ធ្នូកន្លងទៅ តារាសម្ដែងស្រី Zhao Wei បាន​បង្ហាញ​ខ្លួន​ នៅ​ទីក្រុង​ហុងកុង នៅពេលដែលនាងបាន​ទៅ​ចាក់​សាំង​នៅតាម​ផ្លូវ ផងដែរ។

អាចនិយាយបានថា នេះ​គឺជា​លើក​ទី​ ២ ​ហើយ​ដែល តារាស្រី Zhao Wei បាន​បង្ហាញ​ខ្លួន​សាជាថ្មី ចាប់តាំង​ពី​ខែ​សីហា ដែល​នាង​ត្រូវ​បាន​ហាម ​មិន​ឲ្យ​ផ្សាយ​តាម​បណ្ដាញ​សង្គម។ ហើយតាំង​ពី​ពេល​នោះ​មក តារាស្រីរូបនេះ ក៏មិន​បាន​ចូល​រួម​ក្នុង​សកម្មភាព​សិល្បៈ​ទៀតនោះដែរ។ យ៉ាងណាមិញ ការ​បង្ហាញ​ខ្លួន​របស់នាង នៅ​ទីក្រុង​ហុងកុង​លើកនេះ ហាក់ដូចជា បាន​លុប​បំបាត់​ព័ត៌មាន​ដែល​ថា​ រូបនាង​ត្រូវ​បាន​ហាម​ មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ចិន​ដី​គោក ​ដើម្បី​ត្រូវ​ស៊ើបអង្កេតនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តាមប្រភពដដែលនេះ បានឲ្យដឹងទៀតថា មុនពេលមានព័ត៌មានអំពី ការត្រូវបានហាមមិនឲ្យចេញផ្សាយ មិនត្រូវបានអនុញ្ញាតិឲ្យធ្វើសកម្មភាពសិល្បៈ ឬជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតរឿងពន្ធនោះ តារាស្រីរូបនេះ ក៏បាននៅស្ងៀមស្ងាត់អស់មួយរយៈ ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Wei
Zhao Wei
Zhao Wei
Zhao Wei 
ការបង្ហាញខ្លួនរបស់ Zhao Wei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]