ចិន៖ កាលពីល្ងាចថ្ងៃទី ២៣ ខែធ្នូ កន្លងទៅនេះ តារាសម្ដែងស្រីដ៏ល្បី Dilraba បានចូលរួមក្នុងព្រឹត្តិការណ៍ឃោសនារបស់ម៉ាកល្បីមួយ ដែលភ្លាមៗនោះ ឈ្មោះរបស់នាង បានឈានឡើងដល់កំពូលនៃការស្វែងរក នៅលើបណ្ដាញសង្គម Weibo ដោយសារតែការបង្ហាញខ្លួនរបស់នាង លើកនេះ។
ជាមួយគ្នានេះដែរ តារាស្រីរូបនេះ បានចេញមកជាមួយនឹងការតុបតែងខ្លួន យ៉ាងស៊ីវីល័យ ដោយពាក់អាវរោមពណ៌ប្រផេះ និងឈុតសម្លៀកបំពាក់រ៉ូបដ៏ភ្លឺចែងចាំង ដែលបានធ្វើឱ្យអ្នកគាំទ្ររាប់ពាន់នាក់ កំពុងរង់ចាំ នៅផ្សារទំនើប ស្រែកហៅឈ្មោះនាងឥតឈប់ឈរទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស Dilraba ថែមទាំងទទួលបានការសរសើរ ពីមុខមាត់ស្រស់ស្អាតមានភាពរស់រវើក ស្បែកសរលោង និងដងខ្លួនយ៉ាងទាក់ទាញគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត ខណៈដែលអ្នកគាំទ្រមួយចំនួនដែលមានវត្តមានក្នុងព្រឹត្តិការណ៍នោះ ក៏បានចែករំលែករូបថតធម្មតា និងមើលទៅឃើញថា នាងពិតជាសម្រស់ដ៏លេចធ្លោដូចគ្នា ទៅនឹងរូបភាពដែលបានកែសម្រួលហើយ ទៀតផង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]