តៃវ៉ាន់៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន បន្ទាប់ពីលេចឮដំណឹងលែងលះគ្នា តារាចម្រៀងប្រុស លោក Wang Leehom បានធ្វើកិច្ចព្រមព្រៀងលែងលះថ្មី រវាងខ្លួន និងអតីតភរិយា ដោយរូបលោក បាន​យល់​ព្រម​ចាក​ចេញ​ពី​ផ្ទះ​វីឡា​នៅ ​តៃវ៉ាន់ ​ដើម្បី​ប្រពន្ធ​កូនរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះដែរ ត្រូវបានគេដឹងថា ចំនួនទ្រព្យសកម្មដែល អតីតភរិយារបស់តារាចម្រៀងប្រុសរូបនេះ ទទួលបាន ក្រោយពីបានបែងចែកគ្នានោះ ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ១,១៤ ពាន់លានដុល្លារតៃវ៉ាន់ (ប្រហែល ៤១ លានដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស លោក Wang Leehom ក៏ធ្លាប់បានប្រកាសនៅលើទំព័រ Weibo ផ្ទាល់ខ្លួនថា លោកនឹងផ្ទេរឈ្មោះផ្ទះនេះ ទៅអតីតភរិយា ដែលជាកន្លែងកូនៗកំពុងរស់នៅ ពេលបច្ចុប្បន្ន។ អចលនទ្រព្យមួយនេះ គឺមានទីតាំងនៅ តៃប៉ិ កោះតៃវ៉ាន់ ហើយមានតម្លៃប្រមាណ ៤៨០ លានដុល្លារតៃវ៉ាន់ (ប្រហែល ១៧ លានដុល្លារអាមេរិក) ។ លើសពីនេះ អតីតភរិយារបស់លោក ថែមទាំងទទួលបានទ្រព្យសម្បត្តិពាក់កណ្តាលនៃផ្ទះរបស់អ្នកទាំងពីរ នៅទីក្រុង Los Angeles ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Leehom
Wang Leehom
Wang Leehom និងអតីតភរិយា
Wang Leehom និងអតីតភរិយា
Wang Leehom និងអតីតភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]