សេអ៊ូល៖ សល់តែប៉ុន្មានថ្ងៃទៀតទេ​ នឹងឈានចូលឆ្នាំ ២០២២ ហេតុដូច្នេះ អ្នកតាមដានវិស័យចម្រៀងតារាកូរ៉េ ប្រាកដជា ទទួលបានអារម្មណ៍ប្លែកថ្មីៗជាច្រើន ជាមួយនឹងបទចម្រៀង​ដែលចេញតាំងពីដើមឆ្នាំមក ទៅតាមប្រភេទ អាដលរៀងៗខ្លួនរបស់មហាជន។

ទោះជាយ៉ាងណា​ វាក៏មានរឿងរ៉ាវអាក្រក់ ៗ សម្រាប់តារាចម្រៀងមួយចំនួនផងដែរ ដែលវាមិនចៀសមិនផុតនោះទេ ដែលមានការពាក់ព័ន្ធទៅនឹង រឿងអាស្រូវ ក៏ដូចជាភាពចម្រូសចម្រាស ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងវិស័យមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងខាងក្រោមនេះ គឺរឿងអាស្រូវ ទាក់ទងទៅនឹងខោអាវ ដែលមានចម្រូងចម្រាសបំផុតក្នុងឆ្នាំ ២០២១ សម្រាប់តារាកូរ៉េសម្លៀកបំពាក់របស់ពួកគេ ត្រូវបានជ្រើសរើសដោយ stylist សម្រាប់ aespa ITZY IVE... មានភាពចម្រូងចម្រាសដោយសារតែភាពមិនសមស្របនៃសម្លៀកបំពាក់។

មិនត្រឹមតែប៉ុណ្ណោះ សមាជិក Twice ក៏បានជាប់ពាក់ព័ន្ធ ទៅនឹងការរចនាខ្លះៗ ប្រឈមនឹងការសង្ស័យនៃការលួចចម្លងរបស់អ្នកដទៃទៀតផង ដែលត្រូវបានគេលើកមកនិយាយជាប្រធានបទទៀតផង៕

ចង់ដឹងរឿងរ៉ាវគួរឲ្យចាប់យ៉ាងមិញខ្លះ សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ https://zingnews.vn/

បន្ទាប់ពីបទ «Switch To Me» របស់តារាចម្រៀងស្រីពីរដួង Da Hyun និង Chae Young ក្រុម TWICE ត្រូវបានចេញផ្សាយ ហាន់បុកច្នៃប្រឌិតថ្មីដែលពាក់ដោយ Da Hyun បានក្លាយជាការចាប់អារម្មណ៍ភ្លាមៗ ដោយមានភាពស្រដៀងទៅនឹង ម៉ូដអាវរបស់ Jisoo ក្នុងបទ «How You Like That»។

រូបភាព

ថ្មីៗនេះ អ្នករចនាម៉ូដដែលទទួលបន្ទុកក្រុមចម្រៀងស្រីថ្មី IVE បានប្រឈមមុខនឹងការរិះគន់ពីសាធារណជន នៅពេលដែលសម្លៀកបំពាក់សម្តែងរបស់តារាចម្រៀងស្រី Ahn Yu Jin នៅក្នុងកម្មវិធីតន្ត្រី Music Core ត្រូវបានបញ្ចេញមតិថា «មិនសមរម្យ» ជាមួយនឹងអាវទ្រនាប់ពាក់លើអាវយឺត។

រូបភាព

កាលពីខែកញ្ញា តារាចម្រៀងស្រី Yuna ដែលជាសមាជិកក្មេងជាងគេនៃក្រុម ITZY បានជាប់ក្នុងភាពចម្រូងចម្រាស នៅពេលដែលនាងត្រូវបានគេចាប់បានថានាងស្លៀកសំពត់ស្បែកខ្មៅខ្លី ជាមួយនឹងស្រោមបារលេងម៉ូដជ្រុល។ ការពិតដែលថា Yuna មានអាយុត្រឹមតែ ១៧ ឆ្នាំ ហើយនៅតែត្រូវបានគេចាត់ទុកថាជាអនីតិជននៅក្នុងប្រទេសកូរ៉េ បានធ្វើឱ្យសម្លៀកបំពាក់កាន់តែមានភាពចម្រូងចម្រាស។

រូបភាព

ការបង្ហាញខ្លួន លើកម្រាល ព្រំក្រហមមួយនេះ របស់ក្រុមចម្រៀងនារី aespa ត្រូវបានចាត់ទុកថាជាសម្លៀកបំពាក់ដ៏ចម្រូងចម្រាសបំផុតមួយនៅឆ្នាំនេះ ជាពិសេសនោះ សាធារណជនគិតថាអាវ Giselle កំពុងពាក់មានអារម្មណ៍ថាធំពេក មិនស័ក្តិសមនឹងរូបរបស់នាង។ នេះយោង​តាម​ទស្សនិកជន​កូរ៉េ ការ​ជ្រើស​រើស​សម្លៀក​បំពាក់​ដែល​មាន​ពណ៌​ខ្មៅ​លេច​ធ្លោ​បែបនេះ កាន់តែធ្វើឲ្យសមាជិកនីមួយៗ កាន់តែមើលចាស់ទុំជាងមុនច្រើន។

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]