ភ្នំពេញ៖ ទោះបីមានភាពប្រឈមខ្លះដោយសារជំងឺរាតត្បាតកូវីដ-១៩ ក្ដី ក្រុមហ៊ុន SCG ដែលឈានមុខគេនៅអាស៊ាន ក្នុងវិស័យផលិតស៊ីម៉ងត៍ និងគ្រឿងសម្ភារៈសាងសង់ បានបន្តផ្ដល់ការគាំទ្រដល់សិស្សនិស្សិតកម្ពុជា ដើម្បីជួយពួកគេឲ្យសម្រេចក្ដីសុបិនរបស់ខ្លួន សម្រាប់ការសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ជាមួយនឹងការផ្ដល់អាហារូបករណ៍ចំនួន ១១២នាក់ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ នេះ ។
អ្នកទទួលអាហារូបករណ៍ពីក្រុមហ៊ុននៅឆ្នាំនេះ រួមមាន ១២នាក់ជានិស្សិតសាកលវិទ្យាល័យ និង ១០០នាក់ជាសិស្សវិទ្យាល័យ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្លែងនៅក្នុងពិធីប្រគល់អាហារូបករណ៍ ដែលធ្វើឡើងនៅការិយាល័យកណ្ដាលរបស់ SCG នៅភ្នំពេញ លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន SCG ប្រចាំកម្ពុជា បានមានប្រសាសន៍ថា នៅក្រោមកម្មវិធី «អេសស៊ីជី ចែករំលែកក្ដីសុបិន» របស់ខ្លួន ក្រុមហ៊ុនបានផ្ដល់អាហារូបករណ៍ដល់សិស្ស និងនិស្សិតកម្ពុជាជាច្រើននាក់ ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។
លោក វីរុត ផានិតភុតចាម៉ាន មានប្រសាសន៍យ៉ាងដូច្នេះថា ៖
លោក វីរុត ក៏បានលើកទឹកចិត្តដល់សិស្សនិស្សិតដែលបានទទួលអាហារូបករណ៍ ឲ្យតាំងចិត្តខិតខំរៀនសូត្រឲ្យមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ដើម្បីជួយអភិវឌ្ឍប្រទេសជាតិនៅពេលអនាគត ។
កញ្ញា អ៊ី ចំណាន អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពងទឹក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានទទួលអាហារូបករណ៍ពីក្រុមហ៊ុន អេសស៊ីជី តាំងពីថ្នាក់ទី១០មក បាននិយាយថា៖
អ្នកទទួលអាហារូបករណ៍មួយរូបទៀត យុវជន ឃឿន ឡាំងហេង មកពីខេត្តកំពត ដែលជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បាននិយាយថា ខ្លួនបានទទួលអាហារូបករណ៍ពីក្រុមហ៊ុន អេសស៊ីជី តាំងពីឆ្នាំទីមួយមកម្ល៉េះ ។
និស្សិត ឃឿន ឡាំងហេង បាននិយាយដូច្នេះថា៖
ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់អាហារូបករណ៍ «អេសស៊ីជី ចែករំលែកក្ដីសុបិន» ដល់សិស្សនិស្សិតកម្ពុជាសរុបជាង ១,៥០០ នាក់ហើយ ហើយនៅឆ្នាំនេះ ជាឆ្នាំពិសេសបន្តិច ដោយសិស្សនិស្សិតបានទទួលប្រាក់អាហារូបករណ៍ហើយ ថែមទាំងបានទទួលឧបករណ៍ Tablet ម្នាក់មួយគ្រឿង សម្រាប់ការសិក្សាតាមអនឡាញរបស់ពួកគេផងដែរ ។
ជាផ្នែកនៃសកម្មភាព CSR របស់ខ្លួនក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលជំនាញ ក្រុមហ៊ុន អេសស៊ីជី កន្លងមក បានធ្វើកិច្ចការជាច្រើនដើម្បីលើកកម្ពស់ជំនាញរបស់មេជាងសំណង់ មកពីបណ្ដាខេត្តក្រុងនៅទូទាំងកម្ពុជា តាមរយៈកម្មវិធីបណ្ដុះបណ្ដាលមេជាងសំណង់របស់ខ្លួន ។
ក្រុមហ៊ុនក៏បានបរិច្ចាគសម្ភារៈសាងសង់ដល់សាលារៀន និងវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ ដើម្បីជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើដល់សកម្មភាពបណ្ដុះបណ្ដាល និងអប់រំប្រជាជនកម្ពុជា ជាច្រើនទៀតផងដែរ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]