ថៃ៖ ដោយសារតែការព្រួយបារម្ភនៃការរាតត្បាតនៃការឆ្លងមេរោគអូមីក្រុង Omicron បានញ៉ាំងឱ្យអាជ្ញាធរថៃ សម្រេចធ្វើការលុបចោល ព្រឹត្តិការណ៍ទាំងអស់ដែគ្រោងប្រារព្ធស្វាគមន៍ចូលឆ្នាំថ្មី ដែលនឹងធ្វើនៅទីក្រុងបាងកក ដោយក្នុងនោះ វិស័យឯកជន ក៏កំពុងត្រូវបានជំរុញឱ្យអនុវត្តតាមផងដែរ។
ក្នុងនោះ អភិបាលរងក្រុងបាងកក លោក Kriengyos Sudlapha បានប្រកាសពីការសម្រេចចិត្តនេះ កាលពីថ្ងៃព្រហស្បតិ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Kriengyos បានមានប្រសាសន៍ថា រដ្ឋបាលក្រុងបាងកក (BMA) មានការព្រួយបារម្ភជាខ្លាំង ចំពោះការរាតត្បាតនៃការឆ្លងមេរោគថ្មី អូមីក្រុង និង ត្រូវអនុវត្តតាមការណែនាំពីអង្គការសុខភាពពិភពលោកដែលប្រទេសនានាគួរតែផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។
សាលាក្រុងបាងកក បានគ្រោងធ្វើពិធីបួងសួងមួយយប់ដើម្បីរាប់ថយក្រោយឆ្លងឆ្នាំ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃក្នុងថ្ងៃចូលឆ្នាំថ្មីនៅទីស្នាក់ការកណ្តាលរបស់ខ្លួនឈ្មោះ Larn Khon Muang ជិតស្តុបយក្ស Giant Swing។តែយ៉ាងណា គម្រោងទាំងអស់ សាលាក្រុងបាងកក សម្រេចត្រូវបានលុបចោល។
ទន្ទឹមនេះ លោក Kriengyos បានមានប្រសាសន៍ថា ការជួបជុំឯកជនទាំងអស់ដែលត្រូវបានអនុញាតិដោយសាលាក្រុងបាងកក ប៉ុន្តែលោកអភិបាលរងរូបនេះ បានលើកទឹកចិត្តប្រជាពលរដ្ឋថៃ អនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលក្រុងបាងកក ដោយ លោក បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋឱ្យចៀសវាងការជួបជុំធំៗក្នុងអំឡុងពេលបុណ្យទាន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។
គិតត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសថៃបានប្រកាសរកឃើញករណីមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង សរុបចំនួន ១០៤ករណី៕
ប្រភព៖ Bangkok post
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]