រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនភាគច្រើន ប្រាកដជាស្គាល់ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម មិនតែប៉ុណ្ណោះ ក៏ជាស្វាមីរបស់ តារាសម្តែងជើងចាស់ និងប្រធានសមាគមន៍សិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ជាគូស្វាមីភរិយា ដែលតែងតែ លេចវត្តមាន ក្នុងការងារសង្គមនានា ជាញឹកញាប់។    

មិនតែប៉ុណ្ណោះ រូបលោក ត្រូវគេដឹងឮថា ជាបុគ្គលចូលចិត្តបង្ហាញវត្តមាន លើបណ្តាញសង្គម ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ហាក់មិនសូវប្រទះឃើញរូបលោក ជាញឹកញយប៉ុន្មានទេ ដោយក្នុងនោះ គេដឹងច្បាស់ថា រូបលោក មានការងារមមាញឹកដកខ្លួនស្ទើរមិនបាន ជាមនុស្សជំនិតម្នាក់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បាត់មុខមួយរយៈ ស្រាប់តែ​ រូបលោក បង្ហោះរូបថតជាគូជាមួយនឹងភរិយា អ្នកនាង ចន ច័ន្ទលក្ខិណា ចំហាយផ្អែមល្អែមក្នុងរថយន្ត ខណៈនោះ មហាជនផ្ទុះការចាប់អារម្មណ៍លាន់មាត់ ក្រោយរថយន្តនោះជា រថយន្តលំដាប់សេដ្ឋីស្រុកខ្មែរ តម្លៃខ្ទង់លានដុល្លារ ជាស៊េរី Rolls Royces ដែលមិនសូវមានច្រើនគ្រឿងប៉ុន្មានទេ នៅកម្ពុជា លុះត្រាតែជា អ្នកជំនួញល្បីៗ សេដ្ឋី និងអ្នកមុខអ្នកការប៉ុន្មាននាក់ប៉ុណ្ណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ហេង ឡុង
  លោក ហេង ឡុង
  លោក ហេង ឡុង និងគ្រួសារ
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ឡុង