ចិន៖ យោងតាមកាសែត ១៦៣ អ្នកប្រមាញ់ថតរូប បានចាប់យកទិដ្ឋភាពដែល Wang Xiaofei ចាកចេញពីភោជនីយដ្ឋាន ហើយចូលឡានជាមួយអ្នកបើកបរនៅល្ងាចថ្ងៃទី ១៦ ខែធ្នូ ជាមួយស្រីម្នាក់ ថែមទាំងយកទៅផ្ទះរបស់លោកទៀតផង។

ទន្ទឹមនឹងនេះដែរ គេប្រទះឃើញ ស្ត្រីសក់វែងម្នាក់បានលេចចេញមក អ្នកបើកបរបានបើកទ្វារ ស្ត្រីនោះបានចូលទៅអង្គុយកៅអីអ្នកដំណើរខាងក្រោយ ហើយនិយាយពាក្យពីរបីម៉ាត់ទៅកាន់អតីតស្វាមី សាន់ ឆាយ ទី​បំផុត​អ្នក​ទាំង​ពីរ​បាន​ត្រឡប់​ទៅ​លំនៅ​ឋាន​សេដ្ឋីរូបនេះ ជាមួយ​គ្នា​វិញ ដោយបានដឹងថា យប់នោះ ពួកគេនៅជាមួយគ្នារហូតពេលមួយយប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះមិនមែនលើកទី​១នោះទេ លុះ​ដល់​ថ្ងៃ​ទី​ ១៨ ខែ​ធ្នូ ស្ត្រី​រូប​នេះដដែល ក៏​បាន​បើក​រថយន្ត​ម្នាក់ឯង​ចូលទៅផ្ទះ​របស់​លោក Wang Xiaofei ទាំងយប់ជ្រៅតែម្តង ហើយ នាងនៅតែមិនចេញមករហូតទាល់ព្រឹកស្អែកបានចាកចេញ។

ក្រោយពីបានដំណឹងនេះ បានចេញផ្សាយ គេនាំគ្នា បានបញ្ចេញមតិថា នារីម្នាក់នោះ មានសក់វែង និងរាងស្លីមគឺ  ដែលក្មេងស្រីនេះ ត្រូវបានគេចចាមអារ៉ាមថា បានទាក់ទងជាមួយ Wang Xiaofei ជាច្រើនខែមកហើយ។

ខណៈទស្សនិកជនជាច្រើនបានវាយតម្លៃថា Wang Xiaofei ជាមនុស្សលាក់ពុត មានស្រីកំណាន់ ប៉ុន្តែ ក៏មានមតិខ្លះបានបញ្ចេញមតិថា អ្នកជំនួញពេលនេះនៅលីវ ណាត់ជួបអ្នកណាធម្មតា គ្មានអ្វីត្រូវមករិះគន់ ក៏វិនិច្ឆ័យនោះទេ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Wang Xiaofei
Wang Xiaofei និង សាន់ ឆាយ
រូបភាពដែលគេបានចាប់បាន
Wang Xiaofei និងនារីម្នាក់នោះ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]