រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនជនសង្ស័យចំនួនពីរនាក់ ទាក់ទិននឹងករណីប្លន់យកគ្រឿងអល័ង្កាដ៏កក្រើក នៅចំណុចបូរីមូនថោន ផ្ទះលេខV1 ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ។
ក្នុងនោះ ជនសង្ស័យពីរនាក់ខាងលើ អត្តសញ្ញាណដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១-ឈ្មោះ ថុន វឌ្ឍនៈបូរាមុី ភេទស្រី អាយុ២៧ឆ្នាំ
២-ឈ្មោះ កេត ម៉ាច ហៅ អាតឿ ភេទប្រុស អាយុ២៦ឆ្នាំ
វត្ថុតាងដកហូត : គ្រឿងអល័ង្កា (ពេជ្រ) មួយចំនួន និងរថយន្តបើកបរធ្វើសកម្មភាព ០១គ្រឿង ។
បច្ចុប្បន្ន ខាងជំនាញកំពុងដំណើរការធ្វើកំណត់ហេតុប្រគល់គ្រឿងអល័ង្ការជូនជនរងគ្រោះវិញ ចំណែករថយន្ត និងជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]