បង់ក្លាដែស៖ ក្នុងពេលថ្មីៗនេះ មានមនុស្សប្រមាណជា ៣៧នាក់បានស្លាប់ និងប្រហែល១០០ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីសាឡាងដឹកទំនិញមួយបានឆាបឆេះនៅភាគខាងត្បូងនៃប្រទេសបង់ក្លាដែស។

ដោយឡែក អគ្គីភ័យនៅលើកប៉ាល់មួយនេះបានចាប់ផ្តើមនៅពេលបានធ្វើដំណើរមកដល់ត្រង់ចំណុចកណ្តាលទន្លេនៅជិតទីក្រុង Jhalakathi នៅពេលដែលបើកចាកចេញពីរដ្ឋធានី Dhaka ក្នុងគោលដៅឆ្ពោះទៅកាន់ទីក្រុង Barguna

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងហេតុការណ៍មួយនេះ ចំនួនអ្នកស្លាប់ និងរបួសជាច្រើន ហើយទំនងជាកើនឡើងបន្ថែមទៀត ខណៈដែលអ្នកដំណើរជាច្រើននាក់ត្រូវបានរងនូវការរលាកដោយសារភ្លើងក្នុងកម្រិតធ្ងន់ធ្ងរ ចំណែកជន​រង​គ្រោះ​មួយ​ចំនួន​បាន​លង់ទឹក​ស្លាប់​បន្ទាប់​ពីបានប្រថុយជីវិត​លោត​ចូល​ក្នុងទឹក ក្រៅពីនេះចំនួនមនុស្សប្រហែលជា៥០០ នាក់ត្រូវបានគេរាយការណ៍ថានៅលើនាវា។

តាមការអះអាងរបស់មន្ត្រីសេវាកម្មពន្លត់អគ្គីភ័យ លោក Kamal Hossain Bhuiyan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អគ្គីភ័យមួយនេះសង្ស័យថា បានចាប់ផ្តើមឆេះនៅក្នុងបន្ទប់ប្រតិបត្តិការម៉ាស៊ីនមុនគេ ហើយបានបន្តរីករាលដាលយ៉ាងឆាប់រហ័សទៅទីតាំងផ្សេងៗទៀត នៅពេលដែលសាឡាងកំពុងធ្វើដំណើរតាមដងទន្លេ Sugandha នៅពេលព្រឹកព្រលឹមនោះ។

ក្នុងចំណោមជនរងគ្រោះផ្សេងទៀត មានអ្នកដំណើរម្នាក់ដែលនៅរស់រានមានជីវិត ជាជីដូនចំណាស់ម្នាក់បានប្រាប់ ថា មនុស្សភាគច្រើនបានដេកលក់នៅពេលដែលភ្លើងបានឆាបឆេះ។

លោកយាយបន្តទៀតថា ចៅប្រុសអាយុប្រាំបួនឆ្នាំរបស់លោកយាយបានលោតចូលទៅក្នុងទន្លេ ហើយខណៈពេលមិនដឹងជាយ៉ាងម៉េចទៅហើយនោះទេ។

យោងតាមរបាយការណ៍បានឱ្យដឹងថា គណៈកម្មាធិការពិសេសមួយត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតឧប្បត្តិហេតុនេះឡើយវិញ ដើម្បីរកមើលប្រភពដែលបង្ក​ឱ្យ​កើតមានសោដនាថកម្មអគ្គីភ័យនៅលើសាឡាងមួយនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបភាពក្រោយសាឡាងឆាបឆេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]