ភ្នំពេញ៖ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៩ ខែធ្នូនេះ ហាងអាហារប្រភេទ Fast Food Pong Cambodia បានចាប់ដៃគូជាមួយភោជនីយដ្ឋានលំដាប់ល្បីឈ្មោះ Ox Club Restaurant ដើម្បីបង្កើតនូវម៉ឺនុយថ្មីបែបព្រីមៀម ដោយដាក់បន្ថែមជាមួយផ្សិត Truffle និង ពងត្រី Oscietra Caviar ដែលជាប្រភេទគ្រឿងផ្សំដែលមានតម្លៃថ្លៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្អែកតាមប្រសាសន៍របស់អ្នកស្រី ឃឹម មុនីរតន៍ ដែលជា Founder Pong Cambodia បានឲ្យដឹងថា សម្រាប់ការសហការរវាង Pong Cambodia និង Ox Club Restaurant នេះ គឺក្នុងគោលបំណងឲ្យអតិថិជនរបស់ខ្លួនបានភ្លក់រសជាតិថ្មី ជាមួយអាហារបែប Fast Food ដោយមានការដាក់បន្ថែមនូវផ្សិត Truffle និងពងត្រី Oscietra Caviar ។ ហើយសម្រាប់អាហារក្នុងម៉ឺនុយបែបព្រីមៀមនេះ មាន៤មុខដូចជា Caviar & Truffle Chicken Sandger, Caviar & Truffle Chicken, Buttermilk Chicken With Truffle និង Buttermilk Chicken with TruffleSandger រួមជាមួយភេសជ្ជៈប្រភេទ Mocktail ដែលក្រឡុកដោយ mixologist ជំនាញមកពី maldives។
គួរបញ្ជាក់ផងដែរថា បើទោះជាផ្សិត Truffle និង ពងត្រី Oscietra Caviar គឺជាប្រភេទគ្រឿងផ្សំដែលមានតម្លៃថ្លៃក៏ពិតមែន ក៏ប៉ុន្តែសម្រាប់អាហារក្នុងម៉ឺនុយព្រីមៀមថ្មីនេះ គឺមានតម្លៃសមរម្យ ដែលអាចឲ្យអតិថិជនទទួលបានរសជាតិថ្មីពីនំរបស់ Pong Cambodia។
តាមការរៀបរាប់បន្ថែមរបស់ Founder Pong Cambodia បានឲ្យដឹងទៀតថា ចំពោះលក្ខណៈពិសេសដែលធ្វើឲ្យហាង Pong Cambodia មានការគាំទ្រយ៉ាងច្រើនបែបនេះ ព្រោះថាអាហារនៅទីនេះ គឺមានតម្លៃសមរម្យ ហើយផ្តោតទៅលើគុណភាពខ្ពស់ ដែលមុខម្ហូបនីមួយៗចម្អិនដោយចុងភៅល្បីៗមកពីភោជនីយដ្ឋានលំដាប់ផ្កាយ៥។
យ៉ាងណាមិញ បច្ចុប្បន្ននេះ Pong Cambodia មានទីតាំងទាំងអស់សរុប៦សាខាទូទាំងប្រទេស។ ហើយសាខារបស់ Pong Cambodia ៣បន្ថែមទៀត កំពុងតែសាងសង់នឹងរួចរាល់ក្នុងខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។
គួររម្លឹកបន្ថែមថា គម្រោងរបស់ Pong Cambodia នឹងបង្កើតសាខារបស់ខ្លួនឲ្យបានរហូតដល់ ២០សាខានាឆ្នាំក្រោយ ព្រោះថា Pong Cambodia ក៏មានជាការលក់ហ្វ្រេនឆាយបន្តផងដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះ សម្រាប់ Pong Cambodia នឹងមានវត្តមាន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងផ្សារទំនើប Siam Paragon នៅលើទឹកដីប្រទេសថៃ ហើយPong Cambodia គឺជាប្រភេទអាហារបែប Fast Food បង្កើតដោយស្នាដៃកូនខ្មែរ ដំបូងគេបង្អស់ ដែលមានវត្តមាននៅក្នុងប្រទេសនេះ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ៖ 015 478 222
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]