ថ្វី​ត្បិត​តែ​គ្រាប់​ល្ពៅ​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ ប៉ុន្តែ​បើ​យើង​ញ៉ាំ​លើស​កម្រិត​ ​អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​ទៅ​វិញ​។ ជាក់​ស្ដែង គ្រាប់​ល្ពៅ​សម្បូរ​ទៅ​ដោយ​ស័ង្កសី ម៉ាញេស្យូម​ ផូស្វ័រ ទង់​ដែង​ និង​ប្រូតេអ៊ីន​ ព្រម​ទាំង​អាស៊ីដ​ខ្លាញ់​សំខាន់​ៗ ដែល​ជួយ​រក្សា​សរសៃ​ឈាម​ឲ្យ​មាន​សុខភាព​ល្អ និង​កាត់​បន្ថយ​កូលេស្តេរ៉ូល​អាក្រក់​នៅ​ក្នុង​រាងកាយ​ថែម​ទៀត​ផង​។

យើង​គួរ​ញ៉ាំ​គ្រាប់​ល្ពៅ​ក្នុង​បរិមាណ​​ណា​ក្នុង​មួយ​ថ្ងៃ​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​យោង​តាម​សមាគម​បេះដូង​អាមេរិក​បាន​ណែនាំ​ថា យើង​គប្បី​ញ៉ាំ​គ្រាប់​ល្ពៅ​ត្រឹម​តែ​២៨​ក្រាម​ ទៅ​៣០​ក្រាម​​ជា​រៀង​រាល់​ថ្ងៃ និង​មិន​ត្រូវ​ញ៉ាំ​លើស​កម្រិត​ឡើយ​ ពីព្រោះ​វា​អាច​បង្ក​ជា​បញ្ហា​សុខភាព​ផ្សេង​ទៅ​វិញ​។តើ​ការ​ញ៉ាំ​គ្រាប់​ល្ពៅ​លើស​កម្រិត​បណ្ដាល​​ប៉ះពាល់​អ្វី​ខ្លះ​ដល់​សុខភាព​?

១. បញ្ហា​រំលាយ​អាហារ​

ពិត​ណាស់​ គ្រាប់​ល្ពៅ​អាច​បណ្ដាល​ឲ្យ​ឈឺ​ពោះ ប្រសិនបើ​យើង​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ ពីព្រោះ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​អាច​បង្ក​ជា​អាការៈ​ហើម​ពោះ និង​ហ្គាស​។ ជាមួយ​គ្នា​នេះ​ដែរ គ្រាប់​ល្ពៅ​ក៏​ផ្ទុក​ប្រេង​ខ្លាញ់ ដែល​​អាច​​នាំ​ឲ្យ​រមួល​ក្រពើ និង​ឈឺចាប់​ បើ​ញ៉ាំ​លើស​កម្រិត​។

២. អាលែកហ្ស៊ី​

មនុស្ស​ជា​ច្រើន​ អាលែកហ្ស៊ី​នឹង​គ្រាប់​ល្ពៅ និង​កើត​មាន​ប្រតិកម្ម​មួយ​ចំនួន​ដូចជា​រលាក​បំពង់​ក ក្អក​ និង​ឈឺ​ក្បាល​ជា​ដើម។

៣. ឡើង​ទម្ងន់​

ដោយ​សារ​តែ​គ្រាប់​ល្ពៅ​ផ្ទុក​ទៅ​ដោយ​កាឡូរី ការ​ញ៉ាំ​គ្រាប់​ល្ពៅ​ច្រើន​ជ្រុល​ អាច​នាំ​ឲ្យ​យើង​ឡើង​​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​គ្រាប់​ល្ពៅ​​ក្នុង​កម្រិត​មួយ​សម​ល្មម​ ទើប​ជា​ការ​ប្រសើរ​។

៤.​ ​គ្មាន​សុវត្ថិភាព​សម្រាប់​អ្នក​មាន​សម្ពាធ​ឈាម​ទាប

​ក្នុង​ករណី​ដែល​គ្នា​យើង​មាន​សម្ពាធ​ឈាម​ទាប​ស្រាប់​ គួរ​ជៀសវាង​ញ៉ាំ​គ្រាប់​ល្ពៅ ពីព្រោះ​ថា​គ្រាប់​ធញ្ញជាតិ​មួយ​ប្រភេទ​នេះ មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ពី​ធម្មជាតិ​ និង​​កាន់​តែ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​របស់​យើង​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ដ៏​​គ្រោះថ្នាក់​មួយ​​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]