ភ្នំពេញ៖ ជឿជាក់ថា មហាជនក៏ដូចជាអ្នកនិយមចូលចិត្តស្ដាប់បទចម្រៀង ប្រាកដជានៅចាំ និងស្គាល់តារាចម្រៀង Original លោក ហាក់ រីខត (Hak Record) ម្ចាស់បទ «ឧបសគ្គស្នេហ៍» «មេឃកំពុងភ្លៀងហើយ អូនរងាទេ?» ជាក់ជាមិនខាន ដោយកាលពីប៉ុន្មានឆ្នាំំមុន តារាប្រុសរូបនេះបានសាងប្រជាប្រិយភាពខ្លាំងមែនទែនជាមួយបទចម្រៀងពីរោះៗរបស់លោក។

ហាក់ រីខត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ស្រាប់តែនៅអំឡុងចុងឆ្នាំ ២០១៩ ហាក់ រីខត ស្រាប់តែបង្ហើបដំណឹងមួយថា លោកបានមានជំងឺ Depression ឬជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ ដែលត្រូវផ្អាកពីសិល្បៈយកពេលទៅថែទាំ និងព្យាបាលផ្លូវចិត្តនៅឯតាមខេត្ត ធ្វើឲ្យហ្វេនៗមានក្ដីនឹកនាដល់លោកជាខ្លាំង។

ហាក់ រីខត

យ៉ាងណាមិញ នៅចុងឆ្នាំ ២០២១នេះ ហាក់ រីខត ក៏បានចាប់ផ្ដើមបង្ហាញមុខលើបណ្ដាញសង្គមជាថ្មី និងបានបង្កើត Page ផ្លូវការថ្មី បង្ហោះរូបភាពមួយចំនួនត្រៀមខ្លួនក្នុងការត្រលប់ចូលសិល្បៈវិញជាមួយបទថ្មីផងដែរ។ ដោយក្នុងនោះយើងឃើញថា រូបភាពដែលតារាចម្រៀងមនោសញ្ចេតនារូបនេះបានបង្ហោះ ពេលនេះលោកមានមុខមាត់ សាច់ឈាមស្រស់ថ្លា មានស្នាមញញឹមធម្មជាតិ ហាក់បីដូចជាបានជាសះស្បើយពីជំងឺផ្លូវចិត្តមួយនោះហើយ។ ហើយហ្វេនៗក៏សប្បាយចិត្តមិនស្ទើរ និងបានផ្ញើពាក្យស្វាគមន៍យ៉ាងកក់ក្ដៅក្នុងវិលត្រលប់មកសិល្បៈវិញរបស់ Idolផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបថ្មី ហាក់ រីខត
រូបថ្មី ហាក់ រីខត
រូបថ្មី ហាក់ រីខត
រូបថ្មី ហាក់ រីខត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]