អាមេរិក៖ យោងតាមការចុះផ្សាយនៅលើគេហទំព័រ FlightAware បានឱ្យថា ក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោក បានលុបចោលជើងហោះហើរជាង ២,០០០ជើង គិតត្រឹមថ្ងៃសុក្រនេះ ដោយសារក្តីបារម្ភពីការរាតត្បាតនៃជំងឺកូវីដ១៩។

ក្រុមហ៊ុនអាកាសចរណ៍ធំៗពីរមានដូចជា United Airlines និង Delta Air Lines (DAL.N) បានលុបចោលជើងហោះហើររាប់រយជើង នៅថ្ងៃបុណ្យណូអែលនេះ ដោយសារក្តីបារម្ភពីការរាតត្បាតនៃមេរោគបំប្លែងថ្មី អូមីក្រុង ដែលធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកជើងហោះហើររបស់ខ្លួន និងកម្មករផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រុមអាកាសចរណ៍ United ដែលមានមូលដ្ឋាននៅទីក្រុង Chicago កាលពីថ្ងៃព្រហស្បតិ៍បានលុបចោលជើងហោះហើរចំនួន ១២០ជើងសម្រាប់ថ្ងៃសុក្រ ខណៈដែល ក្រុមហ៊ុនអាកាសចរណ៍ Delta ដែលមានមូលដ្ឋាននៅទីក្រុង Atlanta បានឱ្យដឹងថា ខ្លួនបានលុបចោលជើងហោះហើរប្រហែល ៩០ជើង ។ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ បានជម្រាបថា ខ្លួនកំពុងធ្វើការទាក់ទងអ្នកដំណើរទាំងអស់ ដើម្បីកុំឱ្យពួកគេត្រូវជាប់គាំងនៅអាកាសយានដ្ឋាន។

បើយោងតាមប្រភពពីទំព័រ FlightAware កាលពីថ្ងៃសុក្រ បាននិយាយថា United បានលុបចោលជើងហោះហើរ 169ជើង ក្នុងអំឡុងថ្ងៃបុណ្យណូអែល ហើយ Delta បានលុបចោល ១២៧ ជើងហោះហើររួមជាមួយនឹងជើងហោះហើរដែលត្រូវបានលុបចោលចំនួន ៥០ ផ្សេងទៀតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ United នៅថ្ងៃបុណ្យណូអែល និង ៨៩សម្រាប់ Delta ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនតាមដានការហោះហើរ បានឱ្យដឹងថា ចំនួនជើងហោះហើរ នៅក្នុងថ្ងៃបុណ្យណូអែលបច្ចុប្បន្ន ត្រូវបានលុបចោលទូទាំងពិភពលោកមានសរុបចំនួន ២,០២៩ ជើង ជាមួយនឹងការលុបចោលចំនួន ៤៤៨ ជើងហោះហើរ នៅសហរដ្ឋអាមេរិក៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ Reuters

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]