ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កម្មវិធី Miss Teen International Cambodia បានបញ្ចប់វគ្គប្រកួតប្រជែងចំនួនពីរគឺវគ្គ Audition Round ជម្រុះបេក្ខនារីពី១០០នាក់មកនៅត្រឹម៤០នាក់ និងវគ្គ Casting Audition Round ជម្រុះបេក្ខនារីពី៤០នាក់ មកនៅត្រឹម២៥នាក់ ដើម្បីមានឱកាសបន្តប្រកួតវគ្គបន្ទាប់ទៀត។
យ៉ាងណាមិញ នៅក្នុងវគ្គ Casting Audition Round គេសម្លឹងឃើញបេក្ខនារីជាច្រើនរូបបានបង្ហាញនូវសមត្ថភាពសម្ដែងរៀងៗខ្លួន ដោយគេឃើញថាបេក្ខភាពទាំងអស់សុទ្ធសឹងតែធ្វើបានយ៉ាងល្អ។ ក្នុងនោះដែរ ថ្មីៗនេះគេដឹងផងដែរថា មានបេក្ខនារី Miss Teen International Cambodia ចំនួន២រូប ទទួលបានឱកាសធំមួយ សម្រាប់ការថតស្ពតពាណិជ្ជកម្ម ដោយមានការរៀបចំពី Dream Team Agency។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើទោះបីវាជាលើកទីមួយសម្រាប់បេក្ខនារី Miss Teen International Cambodia ថតនូវស្ពតក៏ពិតមែន ប៉ុន្តែការសម្ដែងក្នុងស្ពតថ្មីនេះ ពិតជាធ្វើបានយ៉ាងល្អគួរឲ្យសរសើរខ្លាំងតែម្ដង។ ហើយបេក្ខនារីដែលទទួលបានឱកាសថតស្ពតដំបូងក្នុងអំឡុងពេលកំពុងប្រកួតនោះគឺ កញ្ញា អ៊ឹង លីលី និងកញ្ញា ពេជ្រ រស្មី៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]